បាត់ដំបង៖នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ នៅភូមិដូនទ្រីឃុំជ្រៃ ស្រុកមោងឫស្សី មានភ្លៀងកក់ខែមួយមេលាយឡំជាមួយខ្យល់កន្ត្រាក់ បណ្តាលឲ្យរបើកដំបូលផ្ទះ និងធ្លាក់ពីលើជើងតាងចំនួន១២ខ្នង ដែលផ្ទះភាគច្រើនធ្វើអំពីឈើប្រក់ស័ង្កសីក្នុងនោះ មានផ្ទះប្រក់ក្បឿង១ខ្នងប៉ុន្តែពុំមានគ្រោះថ្នាក់ដល់អាយុជីវិត មនុស្ស ឬសត្វទេ។
លោកវរៈសេនីយ៍ត្រីប៉ោសុងឃាងមេបញ្ជាការ អាវុធហត្ថស្រុកមោងឬស្សីបានឲ្យដឹងថានៅរសៀលថ្ងៃទី២៨ខែមេសាមាន ភ្លៀងមួយមេធំបង្គួរលាយឡំនឹងខ្យល់កន្ត្រាក់បក់បោកមកលើភូមិដូន ទ្រីឃុំជ្រៃស្រុកមោងឬស្សីបណ្តាលឲ្យរបើកដំបូលនិងធ្លាក់ពីលើ ជើងតាងធ្វើឲ្យខូចខាតផ្ទះសម្បែងប្រជាជនចំនួន១២ខ្នង។ក្នុងនោះផ្ទះ ទំហំ៥គុណ៦ម៉ែត្ររបើកដំបូលមានម្ចាស់ឈ្មោះជុំផានអាយុ៦៥ឆ្នាំ, ផ្ទះទំហំ៥គុណ៦ម៉ែត្រធ្លាក់ពីលើជើងតាងរបស់ឈ្មោះបូង៉ោលអាយុ៣៤ ឆ្នាំ,ផ្ទះទំហំ៥គុណ៦ម៉ែត្ររបើកដំបូលមានម្ចាស់ឈ្មោះចាន់លាក់ អាយុ៥៨ឆ្នាំ,ផ្ទះបាយទំហំ៣គុណ៤ម៉ែត្ររលំទាំងស្រុងម្ចាស់ឈ្មោះ ថៃថនអាយុ៤៥ឆ្នាំ។
លោកមេបញ្ជាការបានបន្តថាផ្ទះទំហំ៥ គុណ៦ម៉ែត្ររបើកដំបូលម្ចាស់ឈ្មោះផុនឃួនអាយុ៥២ឆ្នាំ,ផ្ទះទំហំ៤ គុណ៦ម៉ែត្ររបើកដំបូលមួយចំហៀងម្ចាស់ឈ្មោះម៉ៅរ៉ើនអាយុ៦៥ឆ្នាំ ,ផ្ទះទំហំ៥គុណ៦ម៉ែត្ររបើកដំបូលទាំងស្រុងម្ចាស់ឈ្មោះរឿនខាអាយុ ៦៥ឆ្នាំ,ផ្ទះទំហំ៤គុណ៥ម៉ែត្ររបើកដំបូលទាំងស្រុងម្ចាស់ឈ្មោះ ពៅសុភីអាយុ៣៣ឆ្នាំ,ផ្ទះទំហំ៣គុណ៣ម៉ែត្ររបើកមួយចំហៀងម្ចាស់ ឈ្មោះលៀវឌឿនអាយុ៣៣ឆ្នាំ,ផ្ទះទំហំ៥គុណ៩ម៉ែត្ររបើកដំបូលមួយ ចំហៀងម្ចាស់ឈ្មោះរឿមចន្ថាអាយុ៣៣ឆ្នាំ,បង្គន់ទំហំ២គុណ៣ម៉ែត្រ រលំទាំងស្រុងម្ចាស់ឈ្មោះកែមអាយុ៣៣ឆ្នាំនិងផ្ទះឈើប្រក់ក្បឿង ទំហំ៧គុណ៩ម៉ែត្ររបើកក្បឿង២ជួរម្ចាស់ឈ្មោះស៊ុន ស៊ុយអាយុ៤៨ឆ្នាំ។
សូមបញ្ជាក់ថាផ្ទះនិងបង្គន់១១ខ្នងសង់ អំពីឈើប្រក់ស័ង្កសី។ លោកមេបញ្ជាការអាវុធហត្ថស្រុក បានបញ្ជាក់ក្រោយកើតហេតុគ្រោះធម្មជាតិរួចមក លោកមេឃុំបានរាយការណ៍ជូនអាជ្ញាធរស្រុក និងសាខាកាកបាទក្រហមខេត្តជាដំណឹង ដើម្បីសុំជំនួយសង្គ្រោះបឋមជូនពួកគាត់ ៕