ហូប​នំ​បញ្ចុក​ពុល​ក្មេង​ចាស់​ប្រុស​ស្រី​១៥​នាក់ នៅ​ស្រុក​រលាប្អៀរ

30-April-2016 | ដោយ មែន កំសត់


 
​កំពង់ឆ្នាំង ៖ ​ប្រជាពលរដ្ឋ​ចំនួន​១៥​មាន​ក្មេង​ចាស់​ប្រុស ស្រី ត្រូវបាន​អ្នកស្រុក​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង បន្ទាប់ពី​ពួកគាត់​មាន​អាកា​រៈ​ក្អួតចង្អោរ វិលមុខ ក្រោយពី​បាននាំគ្នា​ហូប​នំ​បញ្ចុក​ដែល​ស្ល​ទឹក​ដោយ​ខ្លួនឯង និង ទិញ​នំ​ពី​ផ្សារ ហេតុការណ៍​ពុល នំ​បញ្ចុក​នេះ បាន​កើតឡើង​កាលពី​វេលា​ល្ងាច​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៦ នៅ​ភូមិ​ព្រែក​សាលា ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ  ។​
     
 ប្រជាពលរដ្ឋ​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ នៅផ្ទះ​ស្ត្រី​ឈ្មោះ​ផាក់ សុជា រស់នៅ​ភូមិ​ឃុំ​ខាងលើ បាន​ទិញ​នំ​បញ្ចុក ចំនួន​៥​គីឡូ ពី​ផ្សារ​កំពង់ប្រាសាទ ដើម្បី​ស្ល​ទឹក​នំ​និង មាន​បន្លែ​ជា​ល្បើ​យ ចែកគ្នា​ហូប ។ លុះដល់​ម៉ោង​ប្រមាណ​ជាង​៤​រសៀល ក្រោយពី​ទឹក​ម្ល​នំ​បាន​ឆ្អិន ក៍​បាននាំគ្នា​ហូប​ជុំគ្នា  និង បាន​ចែក​ទៅ​អ្នកជិតខាង​ហូប​ផងដែរ រហូតមកដល់​ម៉ោង​ប្រមាណ​ជាង​៦​ល្ងាច ស្រាប់​តែមាន​ប្រជាពលរដ្ឋ​ដែល​បាន​ហូប​នំ​បញ្ចុក​នេះ ចាប់ផ្តើម​មាន​អាកា​រៈ​ក្អួតចង្អោរ និង ខ្លះទៀត​មាន​អា​ការៈឈឺ​ក្បាល​វិលមុខ ថប់ដង្ហើម ដោយ​ឃើញ​ស្ថានភាព​បែបនេះ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ខាង​គ្នា​នាំគ្នា​ដឹក អ្នកជំងឺ​ទាំង​នោះមក​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង ផងដែរ ។
    
​ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្ត បាន​ប្រាប់​នៅ​ព្រឹក​ថ្ងៃទី​៣០​នេះ​ថា ប្រជាពលរដ្ឋ​ដែល​ដឹក មក​សង្គ្រោះ​ដល់​ពេទ្យ​មាន​ចំនួន​១២​នាក់ ចំពោះ​មូលហេតុ​គឺ​ពុំ​សន្និដ្ឋានបាន​នៅឡើយ​ទេ ថា​តើ​បណ្តាលមកពី​នំ​បញ្ចុក ឬ​ក៍​បណ្តាលមកពី​បន្លែ ។ ចំពោះ​អាកា​រៈ​របស់​អ្នកជំងឺ​ដែល​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​គឺមាន​អាកា​រៈ ធូ​ស្បើយ​ខ្លះ​ហើយ​៕

ចំនួនអ្នកទស្សនា

    20548067

  • ថ្ងៃនេះ4651
  • ម្សិលមិញ20231
  • សប្តាហ៍នេះ83731
  • ខែនេះ105611
  • ឆ្នាំនេះ105611
  • សរុប20548067