ផ្ទុះ​ធុង​ហ្គាស៍​របួស​៣​នាក់ នៅ​ខេត្តកណ្ដាល​

01-May-2016 | ដោយ មែន កំសត់


​កណ្ដាល​៖ ករណី​ផ្ទុះ​ធុង​ហ្គាស៍​ធំ​មួយ នៅ​ស្ថានីយ​លក់​ហ្គាស៍​មួយកន្លែង បណ្ដាល​ឲ្យ​មនុស្ស​ប្រុស​ស្រី​៣​នាក់ រងរបួស កាលពី​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៦ វេលា​ម៉ោង​១៩​និង​១០​នាទី ស្ថិតនៅ​ភូមិ​ស្លែង​ដីដុះ ឃុំ​ព្រែកតាទែន ស្រុក​ពញាឮ ខេត្តកណ្ដាល​។​
 
​ប្រភពពី​មន្ត្រី​សមត្ថកិច្ច​ស្នងការ​ខេត្តកណ្ដាល បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ទាំង​៣​នាក់ ទី​១ មានឈ្មោះ អាន ប៊ុន​ណា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ ត្រូវជា​ម្ចាស់​ស្ថានីយ៍ ទី​២ ឈ្មោះ អាន លី​ហាវ ភេទ​ប្រុស អាយុ​៤​ឆ្នាំ ត្រូវជា​កូន និង​ទី​៣ មិនទាន់​ស្គាល់​អត្តសញ្ញាណ ភេទ​ស្រី ជា​អ្នកបម្រើ​។​
 
​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា  នៅ​ថ្ងៃកើតហេតុ​ខាងលើ ម្ចាស់​ស្ថានីយ​លក់​ហ្គាស៍​បាន​ជួល​ជាង មក​ជួសជុល ឲ្យ​ប្រព័ន្ធ​ហ្គាស៍​ដើរ​ស្រួល ស្របពេលនោះ​ហ្គាស​ក៍​ផ្ទុះ​កើតឡើង បណ្ដាល​ឲ្យ​រងរបួស​ម្ចាស់ផ្ទះ និង​កូនប្រុស​ម្នាក់ រួមទាំង​អ្នកបម្រើ​ស្រី​ម្នាក់ទៀត​តែម្ដង​។​
 ​បច្ចុប្បន្ន អ្នករងគ្រោះ​ទាំង​៣​នាក់ បាន​បញ្ជូនទៅ​ព្យាបាល​ទៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ ហើយ​សមត្ថកិច្ច​បញ្ជាក់​ថា ករណីនេះ​មិន​បណ្ដាល​ឲ្យ​ឆាបឆេះ​និង​រងគ្រោះ ដល់​អ្នកជិតខាង​នោះទេ​៕

ចំនួនអ្នកទស្សនា

    20545737

  • ថ្ងៃនេះ2321
  • ម្សិលមិញ20231
  • សប្តាហ៍នេះ81401
  • ខែនេះ103281
  • ឆ្នាំនេះ103281
  • សរុប20545737