សមត្ថកិច្ច​ខេត្ត​កែប​ដែល​បាន​ដងទឹក​យកទៅ​ចាក់​ពន្លត់ភ្លើង​ឆេះ​ព្រៃ​លើ​កោះទន្សាយ​

02-May-2016 | ដោយ មែន កំសត់

​ខេត្ត​កែប​៖​ កាលពី​រសៀល​ថ្ងៃ​០១ ខែឧសភា ឆ្នាំ​២០១៦​នេះ មាន​កើតឡើង​ឧប្បត្តិហេតុ​ភ្លើង​ឆេះ​ព្រៃ​នៅ​រមណីយដ្ឋាន​កោះទន្សាយ (​ប៉ែក​ខាងកើត​ភ្នំ​)​ដោយ​ភ្លើង​ឆេះ​រាល​ពី​ជើងភ្នំ​សំដៅទៅ​ចង្កេះភ្នំ​។​ក្រោយ​កើតហេតុ ក្រុមចំរុះ​នគរបាល​ខេត្ត​ប្រចាំ​កោះទន្សាយ ប្រជាជន​នៅ​កោះ​នោះ​រួមគ្នា​ពន្លត់ភ្លើង តែ​មិន​រលត់​ទេ​ហើយ​បន្ត​រាលដាល​ធំ​ឡើងៗ​។​ដើម្បី​គ្រប់គ្រង​នឹង​ពន្លត់​ឲ្យ​បានសំរេច យើង​បាន​ចល័ត​កំលាំង​នគរបាល​បន្ថែម​មួយក្រុម​តាម​ទូក​យន្ត​នឹង​នគរបាល​ព្រំ​ដែនទឹក​ក៏បាន​ចាត់​កំលាំង​មួយចំនួន​ពី​ប៉ុស្តិ​កោះ​ពោធិ​(​នៅ​ខាងត្បូង​កោះទន្សាយ​ប្រមាណ​4km) មក​រួមគ្នា​ពន្លត់​ដោយ​ដងទឹក​ពី​សមុទ្រ​ទៅ​ចាក់​ពន្លត់​រហូត​រលត់​ទាំងស្រុង​។ សូមបញ្ជាក់ថា កោះទន្សាយ​ជា​កោះ​ធម្មជាតិ​ដ៏​ស្រស់ស្អាត​ដែលមាន​សក្តានុពល​ទាក់ទាញ​បាន​ភ្ញៀវ​ទេសចរណ៍​បាន​រាប់ម៉ឺន​នាក់​រៀងរាល់ឆ្នាំ​ហើយ​មាន​ចំងាយ​ប្រមាណ​4km​ប៉ុ​ណ្ណុះ​ពី​កំពង់ផែ​ក្រុងកែប​ខេត្ត​កែប​៕

ចំនួនអ្នកទស្សនា

    20545727

  • ថ្ងៃនេះ2311
  • ម្សិលមិញ20231
  • សប្តាហ៍នេះ81391
  • ខែនេះ103271
  • ឆ្នាំនេះ103271
  • សរុប20545727