ក្មេងស្រី​៣​នាក់ នាំគ្នា​ទៅ​ជីក​ក្ដាម ស្រាប់តែ​ពេល​ចុះ​លាង​ជើង​មិន​ប្រយ័ត្ន​ធ្លាក់​លង់ទឹក​ស្លាប់​

02-May-2016 | ដោយ មែន កំសត់


 
​ព្រៃវែង​៖ ក្មេងស្រី​៣​នាក់ ពេល​ទៅ​ជីក​ក្ដាម​នៅ​វាលស្រែ ស្រាប់តែ​ចុះ​លាង​ជើង​ក្នុង​ទឹកស្រះ​ក៏ បាក់​ដី​មាត់​ស្រះ​លង់ទឹក បណ្ដាលឱ្យ​លង់​ស្លាប់​២​នាក់ និង​ម្នាក់ទៀត​ជួយសង្គ្រោះ​ទាន់ពេលវេលា​។​​ហេតុការណ៍​ខាងលើនេះ កើតឡើង​នៅ​រសៀល​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០១៦​នេះ ស្ថិតក្នុង​ភូមិ​ព្រៃ​ជ្រាំង ឃុំ​ពាន​រោង ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង​។​

​មន្ត្រីនគរបាល​មូលដ្ឋាន​បានឱ្យដឹងថា ក្មេងរងគ្រោះ​លង់ទឹក​នោះ​មាន​៣​នាក់ ទី​១​ឈ្មោះ ហាន គ​ន្ធា អាយុ​១៤​ឆ្នាំ​(​ស្លាប់​) ទី​២​ឈ្មោះ អាន វណ្ណ​លីដា អាយុ​១៥​ឆ្នាំ​(​ស្លាប់​) និង​ទី​៣​ឈ្មោះ ស៊ា​ត ចរ​យា អាយុ​១៤​ឆ្នាំ ត្រូវបាន​សង្គ្រោះ​ទាន់ពេល​។ បច្ចុប្បន្ន​សាកសព​ត្រូវបាន​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

ចំនួនអ្នកទស្សនា

    21306357

  • ថ្ងៃនេះ4401
  • ម្សិលមិញ5461
  • សប្តាហ៍នេះ36011
  • ខែនេះ79271
  • ឆ្នាំនេះ863901
  • សរុប21306357