រតនគិរី ៖ រឿងចោរបួននាក់ដែលបើករថយន្ដឡិចស៊ីស ៥៧០ចូលទៅដឹកយកឱសថពីក្នុងឃ្លាំងមន្ទីរពេទ្យបង្អែកខេត្ដរតនគិរី កាលពីយប់ថ្ងៃទី២១ខែមេសា២០១៦កន្លងទៅបន្ទាប់មកសមត្ថកិច្ចចាប់បាន ជនសង្ស័យពីរនាក់ហើយជននោះបានឆ្លើយដាក់ប្រធានឃ្លាំងឱសថនិងអាច ជាប់ដល់លោកស៊ឹមសនឡៃអតីតប្រធានមន្ទីរសុខាភិបាលខេត្ដរតនគិរី។
គួរបញ្ជាក់ថាជនសង្ស័យទាំងពីរនាក់ដែលប៉ូលិសចាប់ខ្លួនបាននោះឈ្មោះ លុយទីមានប្រពន្ធឈ្មោះសឹមរតនានិងមានមុខងារជាប្រធានផ្នែក គ្រប់គ្រងឃ្លាំងឱសថនៅមន្ទីរពេទ្យបង្អែកខេត្ដរតនគិរីនិងជាកូនរបស់ លោស៊ឹមសនឡៃ។ចំណែកជនសង្ស័យទី២ឈ្មោះហេងរតនាជាអនុប្រធានផ្នែក គ្រប់គ្រងឃ្លាំងឱ្យសថនៅឃ្លាំងនោះដែរ។ក្រោយពីប៉ូលិសហៅមកសាកសួ ឈ្មោះហេងរតនាបានសារភាពថាប្រធានឃ្លាំងបានបញ្ជាឱ្យយកថ្នាំល្អៗ ដាក់ចូលរថយន្ដឱ្យប្ដីគាត់រួចដឹកទៅទុកនៅឃ្លីនិករបស់លោកលុយទី។
ប្រភពបន្តថានៅរសៀលថ្ងៃទី២៨ខែខែមេសាកន្លងទៅតុលាការខេត្តរតនគិរី បានបញ្ជាឲ្យឆែកឆេឃ្លីនីកនោះរកឃើញថ្នាំចាក់ចំនួន១.២៥០ដប។នៅ ថ្ងៃដដែលនោះដែរតុលាការសម្រេចឃុំខ្លួនពួកគេជាបណ្ដោះអាសន្នដើម្បី ស៊ើបអង្កេតបន្ដ។ប្រភពពីបុគ្គលិកពេទ្យបានឱ្យដឹងថារឿងលួចឱសថនោះមាន មនុស្សជាច្រើននាក់ទៀតដែលជាប់ពាក់ព័ន្ធព្រោះករណីបាត់ឱ្យសថនោះ មិនមែនជាលើកទី១នោះទេ។ប៉ុន្ដែកាលណោះនៅលោកស៊ឹមសនឡៃជាប្រធាន មន្ទីរសុខាភិបាលគាត់ហាក់ទុកឱកាសឱ្យកូនធ្វើព្យុះធ្វើភ្លៀងរហូត ធ្វើឱ្យអ្នកជំងឺមួយចំនួនស្លាប់ដោយសារខ្វះថ្នាំ។គេចាំមើលថាច្បាប់ នឹងចាត់ការជនខិលខូចទាំងនោះយ៉ាម៉េចដែរ?៕