អ្នកបើករថយន្ត​ផ្ទុះ​ឆេះ នៅ​ផ្លូវ ៦០​ម៉ែត្រ ខណ្ឌមានជ័យ

03-May-2016 | ដោយ មែន កំសត់


ភ្នំពេញ​៖​ករណី​បើករថយន្ត បុក​ម៉ូតូ រហូត​ផ្ទុះ​ឆេះ យ៉ាង​សន្ធោសន្ធៅ ទាំង​រថយន្ត និង​ម៉ូតូ បណ្តាលឱ្យ​មនុស្ស ២​នាក់ ស្លាប់ និង​របួសធ្ងន់​ស្រាល ៤​នាក់ ស្ថិតនៅ​តាមផ្លូវ ៦០​ម៉ែត្រ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ មុននេះ​បន្តិច អ្នកបើករថយន្ត ត្រូវ​ប៉ូលីស​ឃាត់ខ្លួន បាន​ហើយ នា​វេលា​ម៉ោង​១១:១៥​នាទី យប់​ថ្ងៃទី​០២ ឧសភា ២០១៦ នេះ​។​

ជនសង្ស័យ​បង្កហេតុ ជា​អ្នកបើកបរ​រថយន្ត ម៉ាក កាមរី ហាយ​ប្រ៊ី​ត (Camry Hybrid) ពាក់​ស្លាក​លេខ ភ្នំពេញ 2W-6797 និង​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស្មាស់ ត្រូវបាន​ឆេះ​ខ្ទេច​ទាំងស្រុង មិន​ស្គាល់​សណ្ឋាន ខណៈ​ករណីនេះ កើតឡើង​នៅ​ម៉ោង​ប្រមាណ ០៩:៣០​នាទី យប់​ថ្ងៃកើតហេតុ រថយន្ត បាន​បើក​បុក​រះ​ម៉ូតូ ២​គ្រឿង បណ្តាលឱ្យ​ស្លាប់ ២​នាក់ និង​របួសធ្ងន់​ស្រាល ៤​នាក់ ចំណែក​អ្នកបើកបរ ត្រូវបាន​ចាប់ខ្លួនបាន​ហើយ និង​បញ្ជូន​ទៅកាន់ អធិការដ្ឋាន ខណ្ឌមានជ័យ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

ចំនួនអ្នកទស្សនា

    20547907

  • ថ្ងៃនេះ4491
  • ម្សិលមិញ20231
  • សប្តាហ៍នេះ83571
  • ខែនេះ105451
  • ឆ្នាំនេះ105451
  • សរុប20547907