ភ្នំពេញ៖បុរសម្នាក់បើករថយន្តភ្លៅប្រាំ មួយគ្រឿងដឹកបង្គោលភ្លើងពេញបឹប បើកតាមបណ្ថោយផ្លូវវេងស្រេង ទិសដៅពីកើតទៅលិច លុះមកដល់ចំនុចកើតហេតុ ទល់មុខរោងចក្រអីខាង ក៍មានរថយន្តហាយលិនឌ័រ មួយគ្រឿងបើកបរដោយស្ត្រីម្នាក់ រួមដំណើរដោយស្ត្រី ២នាក់ទៀត បើកស្របគ្នាពីក្រោយក្នុងល្បឿនលឿនបានបើកវ៉ា មកខាងស្ដាំដៃ ក៍វាក់អើ នឹងរម៉ក ក៍បួងចង្កូតមកខាងឆ្វេង បានត្រូវរថយន្តភ្លៅប្រាំ បុកចំពាក់កណ្ដាល រងការខូចខាតផ្នែកខាងឆ្វេងរថយន្ត បណ្តាលឲ្យឡើងទៅ គងពីលើទ្រូងផ្លូវ ទៅមុខលែងរួច។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កើតឡើងកាលវេលាម៉ោង៧:៤០នាទីយប់ ត្រូវនឹងថ្ងៃទី២ខែឧសភាឆ្នាំ២០១៦ ស្ថិតតាមបណ្ដោយផ្លូវវេងស្រេងស្ថិតក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឺងមានជ័យ ខណ្ឌមានជ័យ។
យោងតាមសាក្សី នៅកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកើតគេឃើញបុរសម្នាក់បើករថយន្តភ្លៅប្រាំ ក្បាលពណ័ស ពាក់ស្លាកលេខភ្នំពេញ 3-A8844 បើកពីកើតទៅលិច ដឹកបង្គោលភ្លើងពេញបឹប ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៍មានរថយន្តមួយគ្រឿងទៀត ម៉ាកហាយលិនឌ័រ ពណ័ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2-AF9912 បើកដោយស្ត្រីម្នាក់ រួម២នាក់ទៀត បើកស្របគ្នាមកពីក្រោយក្នុងល្បឿនលឿនមកវ៉ាជែងខាងស្ដាំ តែវ៉ាមិនទាន់ផុតផង ក៍វាក់អើនឹងរម៉កនៅពីមុខ ក៍បួងចង្កូតមកខាងឆេ្វងវិញម្ដង ក៍ត្រូវរថយន្តភ្លៅប្រាំ បុកចំពាក់កណ្ដាល បណ្ដាលអោយរថយន្តហាយលិនឌ័ររងការូចខាតខាងផ្នែកខាងឆ្វេងយ៉ាងដំណំ ហើយក៍គងជាប់លើទ្រូងចែកផ្លូវ ទៅមុខលែងរួចតែម្ដង។
ក្រោយកើតខាងរថយន្តហាយលិនឌ័រ បានហៅបក្ខពួកបើករថយន្តណាវ៉ារ៉ា មកអន្តរាគមន៍មានគ្នាបីនាក់ពាក់ស្លាកអង្គរ សួរថាអាណាខ្លាំងក៍ស្ទុះមកវ៉ៃយុវជនម្នាក់ ដែលឈរមើលមួយដៃបណ្ដាលអោយសន្លប់ រួចក៍ឡើងជិះរថយន្តចេញទៅបាត់ចំនែកមន្ត្រីបេអឹម បានត្រឹមតែឈរមើលបណ្ដោះ។
ក្រោយកើតសមត្ថកិច្ចមូលដ្ឋាន សហការជាមួយសមត្ថកិច្ចជំនាយ បានធ្វើការវាស់វែង យករថយន្តទាំង២ ទៅកាន់ការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕