សមត្ថកិច្ច​ក្រចេះ​ចុះបង្ក្រាប​ទីតាំង​បញ្ចាំ​លួច​ធ្វើ​អាជីវកម្ម​ខុសច្បាប់​

04-May-2016 | ដោយ មែន កំសត់


 
​ក្រចេះ ៖​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខេត្តក្រចេះ កាលពី​ថ្ងៃទី​៣​ឧសភា​ឆ្នាំ​២០១៦ បាន​ចុះ​ឆែកឆេរ​ទីតាំង​ឃ្លាំង​បញ្ចាំ​ដែល​លួច​ធ្វើ​អាជីវកម្ម​គ្មាន​ច្បាប់ ។ ក្រោយពី​ការចុះ​ឆែកឆេរ​រក​របស់​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត និង​ស្រុកក្រោម​បញ្ជា​ដឹកនាំ​ពី​លោក​ហាក់ ហ៊ាន់ ព្រះរាជអាជ្ញារ​រង​ខេត្ត ទៅលើ​ទីតាំង​ឃ្លាំង​បញ្ចាំ​ដែល​លួច​ធ្វើ​អាជីវកម្ម​គ្មាន​ច្បាប់​មួយកន្លែង នៅ​ឃុំ​ជ្រោយ​បន្ទាយ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ និង​បាន​រកឃើញ​មាន​ម៉ូតូ​ចំនួន​ជាង​១០​គ្រឿង សុទ្ធសឹង​ជា​ម៉ូតូ​អត់​ពន្ធ​សមត្ថកិច្ច​បានសម្រេច​ចាប់​រឹបអូស​ម៉ូតូ ទាំងនោះ មក​រក្សាទុក ដើម្បី​មាន​វិធាន​ការបន្ត​។​

​លោក​វរសេនីយ៍ឯក គុណ សោ​ភណ្ឌ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល បាន​ឲ្យ​ដឹងថា ទីតាំង​ទទួល​បញ្ចាំ​សម្ភារៈ​មួយកន្លែង​នេះ មាន​ម្ចាស់​ឈ្មោះ វ៉ា ស៊ី​ណាត់ អាយុ​៣២​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ​លុន​តាំង​ហេង​។ ពួកគេ​បាន​លួច​ធ្វើ​អាជីវកម្ម​ខុសច្បាប់​រយៈពេល​យូរ​មកហើយ នគរបាល​ក៏​ទើបតែ​ស្រាវជ្រាវ​បង្ក្រាប​ក្រោយពី​មានការ​ចាប់ខ្លួន​ជន​ម្នាក់ ពាក់ព័ន្ធ​នឹង​ករណី​ឆបោក​ម៉ូតូ និង​បាន​លួច​យកទៅ​បញ្ចាំ​នៅ​ឃ្លាំង​ខុសច្បាប់​មួយ​នេះ​។ បច្ចុប្បន្ន​ម្ចាស់​ទីតាំង​បាន​រត់​គេចខ្លួនបាត់​៕

ចំនួនអ្នកទស្សនា

    20548247

  • ថ្ងៃនេះ4831
  • ម្សិលមិញ20231
  • សប្តាហ៍នេះ83911
  • ខែនេះ105791
  • ឆ្នាំនេះ105791
  • សរុប20548247