គ្រោះ​អគ្គិភ័យ​ឆាបឆេះ​បណ្តាលមកពី​កូន​ម្ចាស់ផ្ទះ​ដុត អ​ន្ត​រាយ​អស់ទ្រព្យ​សម្បត្តិ​គ្មាន​សល់​

04-May-2016 | ដោយ មែន កំសត់


​ភ្នំពេញ ៖ ករណី​អគ្គិភ័យ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ មួយកន្លែង​កើតឡើង​នៅ​សង្កាត់​ស្ទឹងមានជ័យ​នោះ មូលហេតុ​កូន​ម្ចាស់ផ្ទះ​លួច​ដុត ពីព្រោះ​ចែក​លុយ​មិន​ស្មើ ក្រោយ​ម្តាយ​លក់​ឲ្យ​គេ ស្ថិតនៅ​ផ្ទះ​លេខ​៩១B ក្រុមទី​០២ ភូមិ​ព្រែក​ទាល់ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រសៀល​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១៦ ក្រោយ​កម្លាំង​សមត្ថកិច្ច និង​អាជ្ញាធរ​បាន​បញ្ចេញ​រថ​យន្ត​ចំនួន​ប្រាំ​គ្រឿង ទៅ​ជួយ​អន្តរាគមន៍​ដល់​កន្លែងកើតហេតុ​តែ​ប្រើ​អស់​តែ​ពីរ​គ្រឿង​ប៉ុណ្ណោះ​។​

 អាជ្ញាធរ​សង្កាត់​ស្ទឹងមានជ័យ បាន​ឲ្យ​ដឹងថា មូលហេតុ​ដែល​នាំ​ឲ្យ​គ្រោះ​អគ្គិភ័យ​នេះ មកពី​កូន​ម្ចាស់ផ្ទះ​លួច​ដុត ពីព្រោះ​ខឹង​ម្តាយ​របស់ខ្លួន ចែក​លុយ​មិន​ស្មើ​ក្រោយពេល​លក់​ផ្ទះ​នេះ​ទៅ​ឲ្យ​គេ​។ អាជ្ញាធរ​សង្កាត់​បានបញ្ជាក់​ថា "​អគ្គិភ័យ​នេះ បាន​កើតឡើង​បណ្តាលមកពី​កូន​របស់គាត់​ជា​អ្នក​ដុត រួច​រត់​គេចខ្លួនបាត់​។ មូលហេតុ ផ្ទះ​នេះ​ទើប នឹង​លក់​ឲ្យ​គេ ហើយ​ចែក​លុយ​មិន​ស្មើគ្នា ទើប​មាន​ហេតុការណ៍​នេះ​កើតឡើង​"​។ ដោយមាន​ការជួយ​ពី​សំណាក់​អាជ្ញាធរ និង​កម្លាំង​សមត្ថកិច្ច ព្រមទាំង​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​ប្រាំ​គ្រឿង បាញ់​អស់ពី​រគ្រឿង​ទើប​រលត់ទៅវិញ​។ ផ្ទះ​នេះ​ថ្ម​ក្រោម​ឈើ​លើ ម្ចាស់ផ្ទះ​ឈ្នោះ ព្រហ្ម ឈួន បាន​លក់​មក​ឲ្យ​ឈ្មោះ​ហ៊ុល រ៉េត ភេទ​ស្រី អាយុ​៦១ ឆ្នាំ​ទើបនឹង​កក់​បាន​ចំនួន​មួយ​ម៉ឺន​នៅ​ពីរម៉ឺន​ដុល្លារ​ទៀត​ហើយក៏​ស្រាប់ ឆេះ​អស់​ទៅ​៕

ចំនួនអ្នកទស្សនា

    20547677

  • ថ្ងៃនេះ4261
  • ម្សិលមិញ20231
  • សប្តាហ៍នេះ83341
  • ខែនេះ105221
  • ឆ្នាំនេះ105221
  • សរុប20547677