សមត្ថកិច្ច រឹបអូស​ឈើ​ធ្នង់​បួន​ដុំ​ធំ ដែល​ឈ្មួញ​មិន​ស្គាល់មុខ យក​លាក់ទុក​ក្នុង​ចម្ការ​ស្វាយចន្ទីរ

04-May-2016 | ដោយ មែន កំសត់



​រតនគិរី​៖ កម្លាំង ផ្នែក​រដ្ឋបាល​ព្រៃឈើ​ផ្នែក​វ៉ើ​ន​សៃ សហការ​ជាមួយ​កម្លាំង​សឹក​រង ងាវុធហត្ថស្រុក​ និង​នគរបាល​ស្រុក​អូរ​ជុំ បាន​ចុះ​ធ្វើការ​រឹបអូស​ឈើ​ធ្នង់​៤​ដុំ​ធំៗ ដែល​ឈ្មួញ​ឈើ​បាន​ដឹក​ទៅ​លាក់ទុក​ក្នុង​ចម្ការ​ស្វាយចន្ទីរ​មួយកន្លែង ស្ថិតក្នុង​ភូមិ​កាឡៃ​ពីរ ឃុំ​កាឡៃ ស្រុក​អូរ​ជុំ ខេត្តរតនគិរី​។ ក្នុង​កិច្ចប្រតិបត្តិការ​ចុះ​រឹបអូស​នោះ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១៦​។​

​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ផ្នែក​វ៉ើ​ន​សៃ បាន​ឲ្យ​ដឹងថា "​ក្រោយពី​មានការ​រាយការណ៍​ពី​ប្រជាពលរដ្ឋ​ដែលមាន​លំ​ដ្ឋា​ន​នៅក្បែរ​គំនរ ឈើ​នោះ​ភ្លាមៗ កម្លាំងចម្រុះ​ក៏​ចាត់វិធានការ ជាបន្ទាន់​ចុះទៅ​មើល​ជាក់ស្តែង ក៏​ធ្វើការ​រឹបអូស​ឈើ​ធ្នង់​ទាំង​៤​ដុំ​ធំៗ​នោះ យកមក​រក្សាទុក​នៅ​ខណ្ឌ រដ្ឋបាល​ព្រៃឈើ​ខេត្ត​តែម្តង​"​។ បើទោះបី​សមត្ថកិច្ច​ជំនាញ និង​ស្ថាប័ន​ពាក់ព័ន្ធ​រឹតបន្តឹង និង​ធ្វើការ​បង្ក្រាប​ជា​បន្តបន្ទាប់ ការដឹកជញ្ជូន​ឈើ ប៉ុន្តែ​ឈ្មួញ​ខិលខូច​នៅតែ ឆ្លៀត​ឱកាស​ប្រើប្រាស់ គ្រប់​រូបភាព​ក្នុងការ​ចរាចរណ៍ ឈើ​ហាក់បីដូចជា​មិន​ខ្លាច ច្បាប់​ទាល់តែសោះ​៕


ចំនួនអ្នកទស្សនា

    20547727

  • ថ្ងៃនេះ4311
  • ម្សិលមិញ20231
  • សប្តាហ៍នេះ83391
  • ខែនេះ105271
  • ឆ្នាំនេះ105271
  • សរុប20547727