អគ្គិភ័យ ដែល​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ នៅ​ក្រុង​តាខ្មៅ បាន​រលត់​ហើយ

04-May-2016 | ដោយ មែន កំសត់


​កណ្តាល​៖ សមត្ថកិច្ច​បានបញ្ជាក់​ប្រាប់ ឱ្យដឹង​នៅមុននេះ​ថា រហូតដល់​ពេលនេះ អគ្គិភ័យ ដែល​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ នៅ​ក្រុង​តាខ្មៅ បាន​រលត់​ទាំងស្រុង​ហើយ បន្ទាប់ពី​មានការ​អន្តរាគមន៍​ដោយ​ក្រុម​ភ្នាក់ងារ​ពន្លត់អគ្គីភ័យ ។​
​សមត្ថកិច្ច​ក្រុង​តាខ្មៅ បាន​និយាយថា អគ្គិភ័យ​នេះ បានធ្វើ​ឲ្យ​ឆេះ​ឡាន​ព្រុស​មួយគ្រឿង បង្ក​ការខូចខាត​ទ្រព្យសម្បត្តិ​មួយចំនួន ហើយ​ក៏បាន​បណ្តាលឱ្យ​បុរស​ម្នាក់ រងរបួស​ផងដែរ​។​

​សូមបញ្ជាក់ថា អគ្គិភ័យ​ខាង​នេះ បាន​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​តាំងពី​ម៉ោង​៥​ល្ងាច​ថ្ងៃទី​០៤ ខែឧសភា ឆ្នាំ​២០១៦​នេះ នៅ​ក្រុង​តាខ្មៅ ខេត្តកណ្តាល​។ ទោះជា​យ៉ាងណា សមត្ថកិច្ច​នឹង​បង្ហាញ​របាយការណ៍​លម្អិត​នៅពេល​ក្រោយ​៕

ចំនួនអ្នកទស្សនា

    21305237

  • ថ្ងៃនេះ3281
  • ម្សិលមិញ5461
  • សប្តាហ៍នេះ34891
  • ខែនេះ78151
  • ឆ្នាំនេះ862781
  • សរុប21305237