ភ្នំពេញ៖ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៦នេះ វេលាម៉ោង០៣និង៣០ នាទីរសៀល កំលាំងនគរបាលខណ្ឌដូនពេញ បានចុះបង្ក្រាប កន្លែងបើកល្បែងស៊ី សងខុសច្បាប់ (ភ្នាល់កន្ទុយលេខ) ដោយឃាត់បានមនុស្សប្រុស ចំនួន01នាក់ជាភ្នាក់ងារកត់កន្ទុយលេខ នៅ ក្រោយផ្ទះក្នុងឌឺហែម ផ្លូវ49 ក្រោយក្រសួងឧស្សាហកម្ម ភូមិ3 ក្រុម14 សង្កាត់ផ្សារថ្មី3 ខណ្ឌដូនពេញរាជធា នីភ្នំពេញ។ វត្តុតាងចាប់យក៖ ក្រដាសសំរាប់កត់ឆ្នោតមួយចំនួន។ ម៉ាស៊ីនគិតលេខចំនួន02 គ្រឿងនិងប៊ិចសំរាប់កត់ចំនួនមួយ។ លុយខ្មែរចំនួន 950900រៀល (កៅសិបប្រាំមឺនប្រាំបួនរយ) និងលុយដុ ល្លារចំនួន150$ (មួយរយហាសិបដុ ល្លារ)។ ទូរស័ព្ទចំនួនពីរគ្រឿង ក្នុងនោះមានមួយគ្រឿងម៉ាក SAMSUNG S3 ពណ៍ខ្មៅ ចំនួនមួយដែលមានលេខទូរ ស័ព្ទលេខ 089 311 244 និងមួយគ្រឿងទៀតម៉ាក NOKIA ពណ៍ខ្មៅ ចំ នួនមួយគ្រឿងដែលមានលេខទូរស័ព្ទលេខ 081 311 244។ កាបូបស្ពាយពណ៍ត្នោតចំនួនមួយ សំរាប់ដាក់លុយកត់ឆ្នោត។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួ ននៅអធិការនគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំនុំរឿងតាមនិតីវិធី។