ខេត្តបន្ទាយមានជ័យ៖តម្រួតថៃនៅខេត្តស្រះកែវនិងតម្រួតខ្លងលឹកបានទទួលពាក្យបណ្តឹងពីឈ្មោះសាន់ វិទូ ជាប្តីរបស់ ស្ត្រីរងគ្រោះ ថាមានជនសង្ស័យ។ចំនួន២នាក់បើករថយន្តម៉ាកអ៊ីស៊ុយស៊ុយ មកអង្គុយលេងនិងបានទិញទឹករួចក៏បានចាប់ទាញដៃស្ត្រីរងគ្រោះចូលក្នុងរថយន្តហើយចេញទៅបាត់ដោយសុវត្ថិភាព ។ ខណះពេលប្តីស្ត្រីរងគ្រោះរវល់លើកដាក់ទំនិញឲ្យគេនៅកន្លែងផ្សេងគ្នាប៉ុន្តែមានអ្នកជិតខាងនៅកន្លែងកើតហេតុបានទូរសព្ទ័មកប្រាប់គាត់នៅពេលដែលគាត់មកដល់កន្លែងកើតហេតុវាហួសពេលទៅហើយណាមួយយប់ផងមិនដឹងទៅរកនៅឯណានោះទេ គាត់បានសូមកុំឲ្យជនសង្សយ័ធ្វើបាបប្រពន្ធគាត់ព្រោះកូនគាត់នៅតូចណាស់ហើយបានអោយអាជ្ញាធរនិងសម្ថត្តកិច្ចថៃជួយអន្តរាគមន៍តែម្តង។
បើតាមប្រភព បានឲ្យដឹងថាស្ត្រីរង គ្រោះត្រូវបានជនសង្ស័យជាជនជាតិថៃបាន ចាប់យកទៅរំលោភបូកជាច្រើនដង ចំណែកឯប្តីស្ត្រីរងគ្រោះបានត្រឹមតែឈអោបកូនដែលមានអាយុ៦ឆ្នាំបង្ហូរទឹកភ្នែកតែប៉ុណ្ណោះ។ តែយ៉ាងសមត្ថកិច្ចថៃកំពុងសាងសំណុំរឿងជនសង្ស័យខាងលើបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនិតិវិធីច្បាប់៕