ជនសង្ស័យ​៤​នាក់ ត្រូវ​សមត្ថកិច្ច​ស្រុក​កោះសូទិន ធ្វើការ​ឃាត់ខ្លួន​ពីបទ​ចែកចាយ​គ្រឿងញៀន​

06-May-2016 | ដោយ មែន កំសត់


​កំពង់ចាម​៖ សមត្ថកិច្ច​ស្រុក​កោះសូទិនក្រោមការបញ្ជាផ្ទាល់របស់លោក ប្រេន ហ៊ីម អធិការនគរបាលស្រុក បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់​ដែល​ពាក់ព័ន្ធ​នឹង​ការជួញដូរ​គ្រឿងញៀន ហេតុការណ៍​ក្នុងការ​បង្ក្រាប​នេះ​ដែល​ធ្វើឡើង​នៅវេលា​ម៉ោង ២០​និង​១០​នាទី​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១៦ នៅ​ចំនុច​ភូមិ​ព្រែង​រំដេង​កើត ឃុំ​ពង្រ ស្រុ​កោះសូទិន ខេត្តកំពង់ចាម​។​

​បើតាម​ការអះអាង​រប​ស់​សមត្ថកិច្ច​បានអោយ​ដឹងថា ជនសង្ស័យ​ទាំងពីរ​នាក់​មាន​ទី​១​ឈ្មោះ ផុស ចាន់​សំណាង អាយុ​៣១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​គ្រូពេទ្យ មាន​ស្រុកកំណើត​នៅ​ភូមិ​ទី​៤ សង្កាត់​ទួល​ទំពូង​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ និង​ទី​២​ឈ្មោះ ចាន់ ស​ម្ប​តិ្ត អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងដេរ​ពូក​ឡាន មាន​ស្រុកកំណើត​ស្នាក់នៅ ភូមិ​ក្បាលថ្នល់ សង្កាត់​ផ្សារ​ដើម​ស្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។ បន្ទាប់ពី​កម្លាំង​ល្បាត​ចុះ​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ​នៅពេល​យប់​នៅ​ចំនុច​ភូមិ​ព្រែង​រំ​ដេ​ន​កើត ឃុំ​ពង្រ ហើយ​បាន​ឃាត់​រថយន្ត​ម៉ាក់ កូ​រូ​ឡា សេរី​១៩៩៨ ពណ៍​ត្រាវ មួយគ្រឿង ពាក់​ស្លាក់​លេខ ភ្នំពេញ 2N-3729 បើកបរ​ដោយ​បុរស​ពីរ​នាក់ ហើយ​សមត្ថកិច្ច​បាន​ឃាត់​ដើម្បី​ចុះ​ឆែកឆេរ រកឃើញ​ម្សៅ​ក្រាម​ព​ណ៍ស មួយកញ្ចប់ ដាក់​ក្នុង​ក​ញ្ចា​ប់​បារី​ស្វី​ន​, ជ​ញ្ចីង​អេ​ឡិច​ត្រូ​និ​ច​មួយគ្រឿង ,​ប្រាក់​ខ្មែរ​៣៣៨០០០​រៀល​, ទូរស័ព្ទ ដៃ ០២​គ្រឿង​និង​កាបូប​ថ្នាំពេទ្យ​មួយចំនួន និង​វត្ថុតាង​មួយចំនួនទៀត ដើម្បី​ចែកចាយ​គ្រឿងញៀន​បន្ត ។​

​នៅ​ថ្ងៃទី​០៤ ខែឧសភា ឆ្នាំ​២០១៦ ក្រោយពី​សមត្ថកិច្ច​ធ្វើ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងពីរ​នាក់​បាន​ភ្លាម សាកសួរ​យកទៅ​អធិការ​ដ្នា​ន​ស្រុក​កោះសូទិន ដោយ​ឈ្មោះ ចាន់ សម្បត្តិ បានចង្អុលបង្ហាញ​ជន​សង្ស័យ​ពីរ​នាក់​បន្ថែមទៀត ហើយ​កម្លាំង​សមត្ថកិច្ច​បាន​បន្ត​ឃាត់ខ្លួន​ជន​ស្ស័​យ​មានឈ្មោះ ៖​ទី​១-​ឈ្មោះ ភ​ន់ ហុក​ម៉េង អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​មហាលាភ​ជើង ឃុំ​មហាលាភ ស្រុក​កោះសូទិន ។​ទី​២-​ឈ្មោះ ឆាន បូ អាយុ​៤០​ឆ្នាំ មាន​ទីលំនៅ ភូមិ​ផ្សារ​ថ្មី ឃុំ​ពាមប្រធ្នោះ ស្រុក កោះសូទិន ហើយ​បាន រឹបអូស​បាន​វត្ថុតាង​រួមមាន​៖ ថ្នាំញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស ០១​កញ្ចប់​តូច , ឧបករណ៍​សេព ០៥ សំរាប់ , ដែកកេះ​០៧ និង​វត្ថុតាង​មួយចំនួនទៀត ។​
​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​បួន​នាក់ និង​វត្ថុតាង បាន​បញ្ជូន​មកដល់​កា​រិ​យា​ល​យ័​កណ្តាល​ប្រឆាំង​បទល្មើស​ដើម្បី​កសាង​សុំ​ណុំ​រឿង​បញ្ចូនទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​

ចំនួនអ្នកទស្សនា

    20547987

  • ថ្ងៃនេះ4571
  • ម្សិលមិញ20231
  • សប្តាហ៍នេះ83651
  • ខែនេះ105531
  • ឆ្នាំនេះ105531
  • សរុប20547987