ឧត្តរមានជ័យ ៖ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦នេះក្រុមក្មេងឃ្វាលគោមួយក្រុមមានក្មេង ចំនួន៣ នាក់ ដើរឃ្វាលគោ នៅចំណុចវាលស្រែខាងកើត ភូមិកណ្តែក សង្កាត់សំរោង ក្រុងសំរោង ប្រទះឃើញគ្រាប់ មិនស្គាល់ម៉ាក សល់ពីសម័យសង្គ្រាម យកមកបោកលេង បណ្តាលឱ្យផ្ទុះ ស្លាប់ មនុស្ស២ នាក់ និងរបួសធ្ងន់ម្នាក់។
ប្រទេសកម្ពុជាយើងឆ្លងកាត់សង្គ្រាមផ្ទួនៗគ្នាពេក ទើបការរុករកគ្រាប់មីនរបស់ អង្កការស៊ីម៉ាក់នៅមិនទាន់បានបោសសំអាតអោយបាន100%នៅឡើយ ។ ដូច្នេះសូមអោយ អាជ្ញាធរ ក៏ដូចជាពុកម៉ែមាមីង មេត្តាជួយពន្យល់កូនចៅរបស់អស់លោកអ្នក ដើម្បីអោយជៀសផុស អំពីគ្រោះថ្នាក់នៃគ្រាប់មីននេះផង ។