កណ្ដាល៖សមត្ថកិច្ចនគរបាលស្រុកខ្សាច់កណ្តាលបាន ឃាត់ខ្លួនបុរសចំណាស់ម្នាក់អាយុ៦៦ឆ្នាំពីបទរំលោភសេពសន្ថវ:លើ ក្មេងស្រីអាយុ១១ឆ្នាំរហូតបានសម្រេចជាច្រនដងបន្ទាប់ទទួល ពាក្យបណ្តឹងពីម្តាយក្មេងស្រីរងគ្រោះ។ហេតុការណ៍នោះបានកើតឡើងនៅ ចំណុចភូមិព្រែកបង្កង ឃុំព្រែកតាកូ វស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលពីថ្ងៃទី៦ខែឧសភាឆ្នាំ២០១៦។
តាមការរៀបរាប់របស់ម្តាយ ក្មេងរងគ្រោះអ្នកស្រីម៉ីស្រីរត្ន័បានឲ្យដឹងថាកូនស្រីឈ្មោះ.យ.យ ដអាយុ១១ឆ្នាំកំពង់លេងបិទពួនជាមួយក្មេងៗនៅចំណុចភូមិព្រែកបង្កង ឃុំព្រែកតាកូវស្រុកខ្សាច់កណ្តាលខេត្តកណ្តាល។ពេលនោះមានជនល្មើសបាន ចាប់ទាញក្មេងរងគ្រោះមកខាងក្រោយផ្ទះខ្លួនកន្លែងទ្រុងមាន់ក៏ចាប់ ប្រស្រាតខោក្មេងស្រីរួចរំលោភរហូតបានសំរេច។ក្រោយមកដោយឃើញសភាពកូន មានមុខមាត់ស្លេកស្លាំងនិងនិយាយភន័ភាំង ក៏សួរដេញដោលកូនរហូតកូន និយាយប្រាប់ពីដំណើររឿងទាំងអស់នេះ ។
ស្ត្រីជាម្តាយបានបន្តថា លុះព្រឹកថ្ងៃថ្ងៃទី៦ខែឩសភា ឆ្នាំ២០១៦គាត់បានមកដាក់ពាក្យបណ្តឹង ដល់សមត្ថកិច្ចនគបាលហើយកម្លាំងប៉ុស្តិ៍ចុះស្រាវជ្រាវនៃដើមបណ្តឹង នឹងជួយរកយុទ្ធធម៌ជាបន្ទាន់។សមត្ថកិច្ចនគបាលស្រុកខ្សាច់កណ្តាល ដោយយោងតាមពាក្យបណ្តឹងពីអាណាព្យាបាលរបស់កូនដែលជាជនក្មេងរងគ្រោះលោក អធិការនគរបាលបានឆ្លងយោបល់ពីលោកស្នងការនឹងព្រះរាជអាជ្ញាខេត្តកណ្តាល បញ្ជារឲ្យបើកការស៊ើបអង្កេតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឌឿ សំអន ហៅឌៀប អាយុ៦៦ឆ្នាំជនជាតិខ្មែរមុខរបរកសិករមានទីលំនៅភូមិ ឃុំកើតហេតុ។
មន្ត្រីនគរបាលបានឲ្យដឹងថាតាមការសារភាពរបស់ ជនសង្ស័យបានប្រាប់ថានៅពេលកើតហេតុក្មេងរងគ្រោះកំពង់លេងបិទពួនជាមួយ ក្មេងៗ ពេលនោះខ្លួន(ជនល្មើស)បានចាប់ទាញក្មេងរងគ្រោះទៅខាងក្រោយផ្ទះ របស់ខ្លួនកន្លែងទ្រុងមាន់ក៏ចាប់ប្រស្រាតខោក្មេងរងគ្រោះរំលោភរហូត បានសំរេច។ក្រោយមកជនល្មើសរំលោភបានពីរដងទៀតនៅក្រោមផ្ទះឈ្មោះម៉ិច យ៉ាន។បច្ចុប្បន្នជនសង្ស័យសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនបន្ត ដើម្បីចាត់ការតាមនីតិវិធី ៕