ខេត្តព្រះសីហនុ៖ ដោយសារជិះម៉ូតូមិនគោរពច្បាប់ចរាចរណ៍ នារីវ័យក្មេងម្នាក់បានសន្លប់ស្ដូកស្ដឹងខណៈបើកបរខ្វះការប្រុងប្រយ័ត្ន ពេលឃើញប៉ូលិសដាក់អនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកនៅចំណុចមុខសាលាបឋមសិក្សាចំការកៅស៊ូខ្លាំងលើ សង្កាត់លេខ១ ភូមិ១ ខេត្តព្រះសីហនុ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៣និង១៨នាទីថ្ងៃទី ០៧ ឧសភា ២០១៦ នេះស្ថិតនៅ ខាងលិចរោងចក្រ ញូវស្តារ ភូមិ-សង្កាត់ខាងលើ ។
ជនរងគ្រោះជានារីត្រូវបានគេស្គាល់ថាជាកូនរបស់ពេទ្យ ហ៊ុន មុខរោងចក្រ ជិះម៉ូតូម៉ាក់ CETS ពណ៌ស គ្មានស្លាកលេខ ។
ឯភាគីម្ខាងទៀតបើកបរដោយយុវជនម្នាក់មិនស្គាល់អត្តសញ្ញាណរបួសស្រាល ជិះម៉ូតូម៉ាក សង់C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ- 1E-0197 អ្នកទាំង០២បើកបរស្របទិសគ្នា ។
នារីរងគ្រោះត្រូវបានរថយន្តពេទ្យប៉ូលិសចរាចរដឹកយកទៅព្យាបាទនៅផ្ទះព្រោះបើពេទ្យដោយខ្លួនឯង ។ ម៉ូតូទាំង០២គ្រឿងត្រូវប៉ូលិសចរាចរយកទៅរក្សារទុកដោយរង់ចាំការដោះស្រាយនៅពេលក្រោយ ៕