ខេត្តឧត្តរមានជ័យៈ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង ២០និង២០នាទី មាន ករណី លួច ( ឆក់ខ្សែក) នៅក្នុងពិធីបុណ្យបញ្ចុះខ័ណ្ឌសីមា ចំណុចវត្តថ្លាត ស្ថិតនៅភូមិទួលក្រឡាញ់ ឃុំថ្លាត ស្រុកអន្លង់វែង ដែលបង្កឡើងជនសង្ស័យ មានគ្នាចំនួន ០៥ នាក់ ស្រី ០៣ នាក់ ។ជនសង្ស័យមានឈ្មោះ ៖
១-ឈ្មោះ ហួត ស្រីអូន ភេទស្រី អាយុ៣៤ ឆ្នាំ រស់នៅភូមិស្គន់ ឃុំស្គន់ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ( ជនដៃដល់ ) , ។
២-ឈ្មោះ ឡូញ ស៊ី ភេទប្រុស ៣៥ ឆ្នាំ រស់នៅភូស្គន់ ឃុំស្គន់ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ( ប្តីជនដៃដល់ ) , ។
៣-ឈ្មោះ យ៉េន វណ្ណៈ ភេទស្រី អាយុ៤៩ ឆ្នាំ រស់នៅភូមិគោគតាគងកើត ឃុំគោគតាគង ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង , ។
៤-ឈ្មោះ គិន ឈឿន ភេទប្រុស អាយុ៥១ ឆ្នាំ រស់នៅភូមិគោគតាគងកើត ឃុំគោគតាគង ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង,។
៥-ឈ្មោះ ឈឿន ធីតា ភេទស្រី១៦ ឆ្នាំ រស់នៅភូមិគោគតាគងកើត ឃុំគោគតាគង ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ។
ជនសង្ស័យទាំង ០៥ នាក់ បានធ្វើសកម្មភាព យកកន្ត្រៃកាត់យកខ្សែកផ្លាកទីន ទម្ងន់ ៣ ជី ពីក្មេងរងគ្រោះឈ្មោះ លី សុខឃាង ភេទប្រុស អាយុ ១ឆ្នាំ ៦ ខែ។ ម្តាយក្មេងរងគ្រោះឈ្មោះ ខ្លឹម ង៉ិក អាយុ២៩ ឆ្នាំ រស់នៅភូមិ កណ្តាលលើ ឃុំអន្លង់វែង ស្រុកអន្លង់វែង ។
ករណីនេះ កម្លាំងនគរបាលស្រុក បានបញ្ជូនជនសង្ស័យទាំង ០៥ នាក់ មកកាន់ស្នងការដ្នាននគរបាលខេត្ត និងកសាងសុំណុំរឿងតាមនិតិវិធី ចំណែកខ្សែក បានប្រគល់ជូនម្តាយជនរងគ្រោះវិញ ៕