អាកាសធាតុ​ក្តៅ​ខ្លាំង​សត្វ​ពស់​រត់ចេញ​រក​ទឹក​ពលរដ្ឋ​ចាប់ធ្វើ​គ្រឿងក្លែម​រាប់សិប​ក្បាល​

08-May-2016 | ដោយ មែន កំសត់


 
​កំពង់ស្ពឺ​៖ អាកាសធាតុ​ក្តៅ​រយៈពេល​ជាច្រើន ថ្ងៃ​កន្លងមក​និង​លាយឡំ​ជាមួយ​មាន​ភ្លៀង​ធ្លា​ក់មួយ​មេ​បានធ្វើឱ្យ​សត្វ ពស់ព្រៃ​រាប់សិប​ក្បាល​បាន  លូន​ចេញ​មករក​ទឹក​ដែលជា​ហេតុ​ធ្វើឱ្យ​អ្នកស្រុក​រស់នៅ​ភូមិ​ទំនាប​ ឃុំ​អម លាំង ​ខេត្តកំពង់ស្ពឺ​បាននាំគ្នា​ចាប់​យកមក​ធ្វើជា​គ្រឿងក្លែម​ជាច្រើន ក្បាល​។​

​ក្រុម​អ្នកភូមិ​បាន​និយាយថា​ដោយសារ​អាកាសធាតុ​ក​ក្តៅ​ព្រម ជាមួយនឹង​ភ្លៀង​ធ្លា​ក់មួយ​មេ​កន្លងមក​សត្វ​ពស់​ជាច្រើន​ក្បាល​បាន​ចេញមក ពី​ព្រៃ​ហេតុនេះ​ជាហេតុ​ធ្វើឱ្យ​ពួកគេ​អាច​ចាប់​សត្វ​ពស់​ទាំង​នោះបាន យ៉ាងច្រើន​ហើយ​កន្លងមក​ពួកគេ​មិនអាច​ចាប់​សត្វ​ពស់​បាន​ច្រើនបែប​នេះឡើយ ។​
    
​លោក​ចាន់​រ៉េ​ម​បាន​ប្រាប់ឱ្យដឹង​ក្នុងខណៈពេល​ប្រមូលយក សត្វ​ពស់​ដែល​ទើបតែ​វាយ​បាន​ក្នុងព្រៃ​ថា​ឆ្នាំនេះ​អាកាសធាតុ​ក្តៅ​ខ្លាំង មិន​ត្រឹមតែ​ធ្វើឱ្យ​សត្វស្រុក​ទេ​ដែល​ពិបាក​រស់នៅ សូម្បីតែ​សត្វព្រៃ​ក៏​ទទួលរង​ការប៉ះទង្គិច​យ៉ាងច្រើន​ដូចគ្នា​។​ជាក់ស្តែង ដូចជា​សត្វ​ពស់ព្រៃ​ទាំងនេះ​ដែល​លោក​មិន​ធ្លាប់​ចាប់បាន​ច្រើន​ដូចនេះ​ទេ ប៉ុន្តែ​ដោយសារ​អាកាសធាតុ​ក្តៅ​ធ្វើឱ្យ​ពួកវា​មិនអាច​សម្ងំ​រស់នៅក្នុង ព្រៃ​បាន​បន្តទៅទៀត​ទើប​នាំគ្នា​ចេញមកក្រៅ​ហើយ​ការចាប់​ពួកវា​បាន ក្លាយជា​រឿង​ងាយស្រួល​។​សម្រាប់​នៅលើ​ក​នេះ​លោក​បាន​ចាប់​សត្វ​ពស់ព្រៃ​មក ធ្វើ​គ្រឿងក្លែម​មិនតិចជាង​២០​ក្បាល​ឡើយ​។​
 
​យុវជន​ចាន់​រ៉េ​ម​បាន ប្រាប់​បន្តថា​ពស់ព្រៃ​នៅពេល​យកមក​ធ្វើ​គ្រឿងក្លែម​មាន​រស់ជាតិ​ឆ្ងាញ់ ហើយ​បណ្តា​យុវជន​ក្នុងភូមិ​ចូលចិត្ត​ភ្លក្ស​រស់ជាតិ​វា​ណាស់​។​សម្រាប់​នៅ តំបន់​ភូមិ​ដែល​លោក​រស់នៅ​នេះ​គឺ​សំបូរ​ព្រៃ​ណាស់ដែរ​ហេតុនេះ​សត្វ​ពស់​មិន ខ្វះ​ទេ​។​
 
​ចំណែក​លោក​ឡែ​អ៊ី​ន​ប្រជាពលរដ្ឋ​មួយរូប​ដែល​រស់នៅ​ភូមិ ទំនាប​ឃុំ​អម​លាំង​នេះដែរ​បានឱ្យដឹង​ដូចគ្នា​ថា​សត្វ​ពស់ព្រៃ​ជា​សត្វ​មិន កាច​ដូច​សត្វ​ពស់​ដទៃទៀត ហេតុនេះ​ធ្វើ​ឱ្យគេ​ងាយ​ចាប់​វា​មក​ធ្វើ​ម្ហូប​ណាស់ ហើយ​សាច់​វា​ក៏មាន​រស់ជាតិ​ឆ្ងាញ់​ដែរ​។​

​ទោះបីយ៉ាងណា​បើ​លោក ប្រៀបធៀប​សម័យ​មុននឹង​ពេលនេះ​ឃើញថា​ចំនួន​សត្វ​ពស់​បាន​ថយចុះ​ច្រើន​។ ចំណែក​សត្វព្រៃ​ដទៃទៀត​ក៏​ដូចគ្នា​ដែរ​គឺ​លោក​សង្កេតឃើញថា​បានក៍​បាន​ថយចុះ ខ្លាំង​ដូចគ្នា​។ បុរស​អ្នករស់នៅ​ក្នុងភូមិ​ទំនាប​រូបនេះ​បានឱ្យដឹង​បន្តថា “​សត្វ​ពស់ព្រៃ​សព្វថ្ងៃនេះ​មិន​សំបូរ​ទេ​កាលពីមុន​ពួក​ខ្ញុំ​អាច​ដើររក គ្រាន់​យកមក​ធ្វើ​ម្ហូប​បាន​ច្រើនតែ​ពេលនេះ​រក​មិន​បានទេ មានតែ​ទិញ​សាច់ជ្រូក​សាច់មាន់​មក​ប​រិ​ភោគ​វិញ​ហើយ​”​។​
 
​បុរស រូបនេះ​បាន​បន្ថែម​ឱ្យដឹង​ដែរ​ថាស​ត្វ​ពស់​ជាស​ត្វ​កាច​សាហាវ​ប៉ុន្តែ​នាពេល បច្ចុប្បន្ន​គេ​បាន​ចាប់​ស្ទើរ​រៀងរាល់ថ្ងៃ ហេតុនេះ​បើ​គ្មាន​ការអភិរក្ស​ណាមួយ​ត្រឹមត្រូវ​ទេ​សត្វ​ទាំងនេះ​នឹង បាត់បង់ បន្តបន្ទាប់​ហើយ​អាច​នឹង​ឈានទៅ​បាត់បង់​ពូជ​ទាំងស្រុង​ដូចគ្នា​នឹង​សត្វ ដទៃទៀត​ពុំខាន​៕

ចំនួនអ្នកទស្សនា

    20549297

  • ថ្ងៃនេះ5881
  • ម្សិលមិញ20231
  • សប្តាហ៍នេះ84961
  • ខែនេះ106841
  • ឆ្នាំនេះ106841
  • សរុប20549297