កំពង់ធំ៖ របាយការណ៍របស់អាជ្ញាធរ ខេត្តកំពង់ធំបានឲ្យដឹងនៅរសៀលថ្ងៃទី៧ខែឧសភាឆ្នាំ២០១៦នេះថាគ្រោះ ប្រធានសគ្គដ៏កាចសាហាវនេះដែលបានវាយប្រហារនៅលើទឹកដីខេត្តកំពង់ធំ នៅល្ងាចថ្ងៃទី៦ខែឧសភាឆ្នាំ២០១៦បានបំផ្លាញផ្ទះនិងប៉ះពាល់ផ្ទះ ប្រជាពលរដ្ឋចំនួន២៧៨ខ្នងនិងបណ្តាលឲ្យរបួសមនុស្សចំនួន១៤នាក់។
គ្រោះធម្មជាតិ ដ៍កាចសាហាវនោះបានកើតឡើងនៅស្រុកចំនួន៣រួមមាន ស្រុកបារាយណ៍ ស្រុកស្ទោង និងស្រុកប្រាសាទសំបូរ ធ្វើឱ្យប៉ះពាល់ចំនួន២៧ភូមិ ក្នុង៩ឃុំ ក្នុងនោះស្រុកបារាយណ៍១២ភូមិ និងស្រុកស្ទោង១៥ភូមិ។ករណីខ្យល់កន្ត្រាក់នេះ បណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋ២៨៧ខ្នង ក្នុងនោះរបួសមនុស្ស១៤នាក់ ស្រី៤នាក់ ដួលរលំផ្ទះទាំងស្រុង៥៩ខ្នង ផ្ទះរបើកដំបូល២១៩ខ្នង ក្នុងនោះរបើកដំបូលមានសាលារៀន៥ខ្នង កុដិលោក១ខ្នង និងរបើកជញ្ជាំងផ្ទះ១ខ្នង។
របាយការណ៍ដដែលបានឲ្យដឹងទៀតថា ចំពោះស្រុកបារាយណ៍មានជនរងគ្រោះ១២នាក់ដោយសារគ្រោះធម្មជាតិមួយនេះ ។ក្នុងនោះសិស្សវិទ្យាល័យទ្រៀលរបួសចំនួន៤នាក់។នៅស្រុកបារាយណ៍ ក្រោយកើតហេតុលោកហាក់ម៉ុងហួតអភិបាលស្រុកបានចាត់វិធានការ សង្គ្រោះបន្ទាន់ដោយយកជនរងគ្រោះទាំងនោះទៅព្យាបាលនៅមណ្ឌលសុខភាព នៅតាមគ្លីនីកឯកជនដែលនៅជិត។
គិតត្រឹមថ្ងៃនេះជនរងគ្រោះ ខ្លះបានវិលត្រឡប់ទៅផ្ទះវិញហើយគឺមាន២នាក់ហើយ២នាក់ទៀតត្រូវបាន បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុក។លោកអភិបាលស្រុកបានទៅ សាកសួរសុខទុក្ខយុវសិស្ស មួត ចន្ធូ អាយុ១៦ឆ្នាំ រស់នៅភូមិប្រិច ឃុំទ្រៀល ហើយបានជូនប្រាក់ឧបត្ថម្ភចំនួន២០ម៉ឺនរៀល និងចេញថ្លៃសេវាព្យាបាលជូនផងដែរ។
ដោយឡែកស្រុកប្រាសាទសំបូរ វិញមានជនរងគ្រោះ៤នាក់ ឈ្មោះ ហាក់ សុវិជ្ជា អាយុ៣៤ឆ្នាំ នៅភូមិដំរី ស្លាប់ដោយលោកបានឧបត្ថម្ភថវិកាចំនួន១០ម៉ឺនរៀល តែបានវិលមកផ្ទះវិញហើយ។ឈ្មោះ ភាពឡុត អាយុ១៧ឆ្នាំ រស់នៅភូមិស្វាយឃុំស្រើងដោយសារដើមឈើបាក់លើកំពុងជិះម៉ូតូឈ្មោះ ខៀន រ៉ន អាយុ៣៦ឆ្នាំនិងឈ្មោះតុំ រក្ សាអាយុ៣៦ឆ្នាំអ្នកទាំងពីរ រស់នៅភូមិប្រាសាទ ឃុំឈូក ដោយសាររន្ទះបាញ់និងបាញ់ងាប់ក្របីមួយ ក្បាលផងដែរ។ អ្នកទាំងបីត្រូវបានសមត្ថកិច្ច ដឹកយកមកព្យាបាលនៅមន្ទីរពេទ្យបង្អែក និងក្នុងស្រុកស្ទោង៕