បន្ទាយមានជ័យ៖ ព្រះសង្ឃ១អង្គព្រះនាម ឈិន ខុម មាន ព្រះជន្ម២៦ព្រះវស្សា គង់នៅវត្តគោកធំ ឃុំ បុស្បូវ ស្រុក ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដោយព្រះតេជគុណ មានជម្ងឺប្រចាំកាយរីងរៃប្រចាំកាយមើលពុំស្បើយ និងកុំឲ្យមានលំបាកញោមញាតិបងប្អូនមើលថែ ក៏សម្រេចចិត្តយកខ្សែពណ៌ខៀវ ចងកនៅក្រោមដើមអំពិល ខាងជើងព្រះវិហារវត្តកាលពីថ្ងៃទី០៧ខែឧសភាឆ្នា២០១៦ វេលាម៉ោង១២និង០០យប់ ដោយបន្សល់ទុកនូវលិខិត១ច្បាប់ក្នុងកូនសៀភៅក្នុងបន្ទប់ សរសេររៀបរាប់ថា៖ «កូនសូមលាហើយអ្នកមានគុណទាំងៗដោយទ្រាំមិនបវានពិបាកក្នុងខ្លួនពេក»។
ក្រោយពីសមត្ថកិច្ចនគរបាលបានពិនិត្យសាកសព ពិតជាចងកសម្លាប់ខ្លួនពិតប្រាកដមែន ក៏បានប្រគល់ជូនក្រុមសាច់ញាតិនិងពុទ្ធបរិស័ទរៀបចំបុណ្យតាមប្រពៃណី៕