បំបែកសំណុំរឿង​បាញ់សម្លាប់​ស្ត្រី​ខ្មែរ​នៅ​ខេត្ត​ស្រះកែវ ឃាតករ​ជា​កូនចិញ្ចឹម​

08-May-2016 | ដោយ មែន កំសត់

 

​ខេត្តបន្ទាយមានជ័យ ៖ ទីបំផុត ឃាតករ​ដែល​បាន​បាញ់សម្លាប់​ស្ត្រី​ខ្មែរ​កំពុង​ហូបបាយ​នៅ​ភូមិ​ណង​រឿង ឃុំ​ណង​ណាំ​សៃ ស្រុក​វ៉ា​ត់​ថា​ណា​ណាក់​ខន ខេត្ត​ស្រះកែវ ត្រូវបាន​សមត្ថកិច្ច​ចម្រុះ​ថៃ​ធ្វើការ​ចាប់ខ្លួនបាន​ហើយ​នៅ​ព្រឹក​ថ្ងៃ ទី​៨ ខែឧសភា ឆ្នាំ​២០១៦​ព្រឹក​មិញ​នេះ ។​
​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ ស៊ុ​ផាក់​ឆៃ អាក់​ណូ​តាក់​ផាន់ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជា​កូនចិញ្ចឹម​របស់​ស្ត្រី​រងគ្រោះ តែ​ប្រភព​មិនបាន​បញ្ជាក់ថា​ជនសង្ស័យ​ជា​កូន​របស់​បុរស​ថៃ​ដែលជា​ប្តី ស្ត្រី​រងគ្រោះ​ឬ​យ៉ាងណា​នោះទេ ។ ប៉ុន្តែ​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា រឿងរ៉ាវ​បាញ់សម្លាប់​ស្ត្រី​ខ្មែរ​នេះ​គឺ​បណ្តាលមកពី​ជនសង្ស័យ​ខឹង​នឹង ម្តាយចិញ្ចឹម​(​ស្ត្រី​រងគ្រោះ​)​ពូកែ​រអ៊ូរទាំ និង​ជេរ ធ្វើ​ឲ្យ​ទប់​អារម្មណ៍​មិនបាន​ក៏​លួច​បាញ់សម្លាប់​តែម្តង ។​

​ក្រោយ​សមត្ថកិច្ច​ចម្រុះ ទាហាន និង​តម្រួត​ថៃ ចាប់ខ្លួនបាន ជនសង្ស័យ​ត្រូវបាន​នាំយក​ទៅធ្វើ​ត្រាប់​កន្លែងកើតហេតុ បន្ទាប់មក​នាំទៅ​សាកសួរ​បន្ត​ដើម្បី​ចំណាត់ការ​តាមផ្លូវ​ច្បាប់ ។​
​សូមបញ្ជាក់ថា ស្ត្រី​ខ្មែរ​ម្នាក់​ឈ្មោះ ម៉ាប់ អាយុ​៤០​ឆ្នាំ មាន​ប្តី​ជា​ជនជាតិ​ថៃ​ឈ្មោះ ស៊ុម​យុ​ត អា​ក់នុ​តាក់​ភី​ន អាយុ​៥៦​ឆ្នាំ ត្រូវ​ឃាតករ​លប​បាញ់​ត្រូវ​ចំនួន​៨​គ្រាប់​ស្លាប់​ភ្លាមៗ​ពេល​កំពុង​អង្គុយ ហូបបាយ​កាលពី​វេលា​ម៉ោងជាង​៧​យប់ ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០១៦ នៅ​ភូមិ​ណង​រឿង ឃុំ​ណង​ណាំ​សៃ ស្រុក​វ៉ា​ត់​ថា​ណា​ណាក់​ខន ខេត្ត​ស្រះកែវ ប្រទេស​ថៃ ៕

ចំនួនអ្នកទស្សនា

    20549567

  • ថ្ងៃនេះ6151
  • ម្សិលមិញ20231
  • សប្តាហ៍នេះ85231
  • ខែនេះ107111
  • ឆ្នាំនេះ107111
  • សរុប20549567