ប្រជាពលរដ្ឋ​ប្រមាណ​១០០​នាក់ ពុល​អាហារ​ក្នុង​ពិធី មង្គលការ​នៅ​ស្រុក​កៀនស្វាយ

09-May-2016 | ដោយ មែន កំសត់


​កណ្តាល​៖ ប្រជាពលរដ្ឋ​ប្រមាណ​១០០​នាក់ បាន​ហូប​អាហារ​ជប់លៀង​ក្នុង​ពិធីមង្គលការ​មួយ បណ្ដាល​ឲ្យ​ពុល​ក្អួតចង្អោរ ហើយ​ត្រូវបាន​គេ​ចាត់​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី​០៧ ខែឧសភា ឆ្នាំ​២០១៦ ស្ថិតនៅ​ភូមិ​ពពាលខែ ឃុំ​ដី​ឥ​ដ្ធ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​

​បើតាម​លោក នង សុ​វណ្ណា ប្រធាន​មន្ទីរពេទ្យបង្អែក​ស្រុក​កៀនស្វាយ បានអោយដឹងថា ជនរងគ្រោះ​ខាងលើនេះ​ពួកគាត់​បាន​ពុល​ចំណីអាហារ​នៅក្នុង​ពី​ធី មង្គលការ​និង​មិនទាន់​បានដឹង​ស្ថានភាព​បណ្ដាលមកពី​អី្វ​ពិតប្រាកដ​នៅឡើយ​នោះទេ​។ អ្នក​ដើម​ការដែល​ភ្ញៀវ​ទៅ​ហូប​ពុល​ខាងលើនេះ ប្តី​មានឈ្មោះ​សិ​ដ្ឋ អាយុ​៥០ និង​ប្រពន្ធ​មានឈ្មោះ ​សឿន​។​

​បើតាម​បងប្អូន​ប្រជាពលរដ្ឋ​បាន​ទៅ​ហូប​ការ​ខាងលើនេះ​បាន​ប្រាប់ថា ខណៈ​ពួកគាត់​ទៅ​ហូប​ការ​នោះ​ស្រាប់តែ​នៅពេល​មកដល់​ផ្ទះ​វិញ​ស្រាប់​តែមាន​អាកា​រៈ ក្អូ​ត​ចុកពោះ និង​រាគ​។​​បច្ចុប្បន្ន​ជនរងគ្រោះ​ទាំងអស់​កំពុង​សំរាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​ស្រុក​កៀនស្វាយ និង​មណ្ឌល​សុខភាព​ដីឥដ្ឋ​៕

ចំនួនអ្នកទស្សនា

    20549237

  • ថ្ងៃនេះ5821
  • ម្សិលមិញ20231
  • សប្តាហ៍នេះ84901
  • ខែនេះ106781
  • ឆ្នាំនេះ106781
  • សរុប20549237