នារី​ម្នាក់​ចង់ទៅ​ធ្វើការ តែ​ម៉ែឪ​មិនឱ្យទៅព្រោះ​នៅ​រៀន ​មិន​ស្ដាប់​លេបថ្នាំ​បំពុល​កណ្តុរ​ស្លាប់

09-May-2016 | ដោយ មែន កំសត់

ខេត្តកណ្តាល ៖ ក្មេងស្រី​អាយុ​ជាង​១០​ឆ្នាំ​ម្នាក់ ដោយសារតែ​ខឹង​ឪពុកម្តាយ​ស្តីបន្ទោស បានសម្រេច​ចិត្ត​លេបថ្នាំ​បំពុល​កណ្តុរ​ស្លាប់  ទោះ​ក្រុមគ្រួសារ​ដឹកយក​ទៅ​សង្គ្រោះ​ដល់​មន្ទីរពេទ្យ​ក៏ដោយ ដែល​ហេតុការណ៍​នេះ ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២ និង​៥២​នាទី ឈានចូល​យប់​ថ្ងៃទី​០៧ ឧសភា ២០១៦ ស្ថិត​លើផ្ទះ​ជនរងគ្រោះ ក្នុងភូមិ​បឹង​គ្រំ ឃុំ​បឹង​គ្រំ ស្រុក​ល្វាឯម ខេត្តកណ្តាល ។​

​ក្មេងស្រី​រងគ្រោះ​ខាងលើ​ឈ្មោះ​មាន សុ​ធាន អាយុ​១៦​ឆ្នាំ រស់នៅក្នុង​បន្ទុក​ជាមួយ​ឪពុកម្តាយ ក្នុងភូមិ​-​ឃុំ​ខាងលើ ។ មាន​ឪពុក​ឈ្មោះ​អ៊ុំ ចក់ បាន​រៀប​រាប់ទាំង​ក្តី​សោកសៅ​ថា កូន​គាត់​ទៅ​ដើរ​ធ្វើ​សម្ភាសន៍​ចូល​បម្រើ​ការងារ​រោងចក្រ​នៅ​រាជធានី ភ្នំពេញ មួយរយៈ​មកហើយ ។​
​ប៉ុន្តែ​ដោយ​ខាង​រោងចក្រ​ប្រាប់ថា នាង​មិនទាន់​គ្រប់​អាយុ​ក្មេងស្រី ក៏​សម្រេចចិត្ត​ត្រឡប់មកផ្ទះ​វិញ ដើររក​ខ្ចី​អត្តសញ្ញាណ​បណ្ណ និង​សៀវភៅ​របស់​អ្នកជិតខាង ដែល​គ្រប់​អាយុ ដើម្បី​កែ ព្រោះ​បំណង​ឱ្យបាន​ចូលធ្វើការ​រោងចក្រ​វិញ ។ ពេលនោះ ត្រូវ​ឪពុកម្តាយ​បាន​ប្រាប់​ទៅ​កូនស្រី (​ក្មេងរងគ្រោះ​) មិនឱ្យ​ខ្ចី​របស់គេ​ទេ ដោយ​កូន​នៅ​ក្មេង ហើយ​ឱ្យ​កូន​បន្ត​រៀន​ទៀត មិន​ចង់ឱ្យ​កូន​ទៅ​ឆ្ងាយ ពី​ឪពុកម្តាយ​ទេ ។​

​ខណៈ​ឪពុកម្តាយ​និយាយ​ណែនាំ​រួច ក្មេងស្រី​រងគ្រោះ​បាន​ខឹង​ឪពុកម្តាយ ដែល​និយាយ​ប្រដៅ ក៏បាន​ដើរ​ចេញទៅ​បាត់​មួយសន្ទុះ ពេល​ត្រឡប់មកវិញ បាន​ឡើង​សំងំ​នៅលើផ្ទះ ។ ស្រាប់តែ​មួយសន្ទុះ​ធំ ឮ​ម្តាយមីង​រត់​មក​ប្រាប់ថា កូន​លេប​ថ្នាំពុល​សម្លាប់​នៅលើផ្ទះ ក៏មាន​ការភ្ញាក់ផ្អើល នាំគ្នា​ឡើងទៅ​មើល ឃើញ​កូន​កំពុង​ប្រកាច់​បែកពពុះមាត់ ក៏បាន​ដឹក​យកមក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​គគីរ ស្រុក​កៀនស្វាយ ប៉ុន្តែ​ជា​អកុសល ពេលទៅដល់​មន្ទីរពេទ្យ ត្រូវ​គ្រូពេទ្យ​ប្រាប់ថា យឺត​ពេល​ទៅហើយ ថ្នាំ​បាន​ជ្រាបចូល​បេះដូង​ស្លាប់​បាត់ទៅហើយ ។​

ចំនួនអ្នកទស្សនា

    20549657

  • ថ្ងៃនេះ6241
  • ម្សិលមិញ20231
  • សប្តាហ៍នេះ85321
  • ខែនេះ107201
  • ឆ្នាំនេះ107201
  • សរុប20549657