កំលាំង​សមត្ថកិច្ច​ធ្វើការ​បង្ក្រាប​ករណី​ជួញដូ​គ្រឿងញៀន​នៅ​ខេត្ត​ត្បូងឃ្មុំ​

10-May-2016 | ដោយ មែន កំសត់

 

​ខេត្ត​ត្បូងឃ្មុំ​៖ កំលាំង​សមត្ថកិច្ច​ធ្វើការ​បង្ក្រាប​ករណី​ជួញដូ​គ្រឿងញៀន​មួយ​ករណី​ទៀតហើយ​នៅ ស្រុក ត្បូងឃ្មុំ កាលពី​ថ្ងៃទី​០៩ ខែ ឧសភា ឆ្នាំ ២០១៦ វេលា​ម៉ោង ១៥​និង​១៥ នាទី​កម្លាំង សមត្ថកិច្ច​ស្រុក​ត្បូងឃ្មុំ​ក្រ​បូ​ច​បាន​មេក្លោង​ជួញដូរ​ថ្នាំញាណ យ៉ាងសកម្ម នៅ​ចំណុច​ផ្ទះ​ឈ្មោះ សំ ដុះ ភូមិ​ជប់​ទី​1 ឃុំ​ជប់ ស្រុក​ខេត្ត​ត្បូងឃ្មុំ ដោយបាន​ឃាត​ខ្លួន ម្ចាស់ផ្ទះ ពីរ​នាក់ ឪពុក និង​កូន ដែល​ឪពុក មាន ឈ្មោះ សំ ដុះ ភេទ​ប្រុស អាយុ ៣៩ ឆ្នាំ នៅ​ភូមិ​ភូមិ​ជប់​ទី​1 ឃុំ​ជប់ ស្រុក​ខេត្ត​ត្បូង និង​កូន ឈ្មោះ សំ ឌី ភេទ​ប្រុស អាយុ ១៦​ឆ្នាំ នៅ​ភូមិ​ជប់​ទី​1 ឃុំ​ជប់ ក្នុងខណៈពេល​កំពុង​ដោះដូរ​ថ្នាំញៀន​នៅក្នុង​ផ្ទះ ដកហូត​បាន​ម្សៅ​ក្រាម​ព​ណ៍ស សង្ស័យ​ថ្នាំញៀន បាន​ចំនួន 62 កញ្ចប់ (​ធំ ៣ កញ្ចប់​+​តូច ៥៩​កញ្ចប់​) ឧបករណ៍ប្រើប្រាស់ និង​វិច​ខ្ចប់​គ្រឿងញៀន​មួយចំនួន​។ ​បច្ចុប្បន្ន​មុខសញ្ញា ទាំង​២​នាក់ សមត្ថកិច្ច​ជំនាញ នគរបាល​ស្រុក​ត្បូងឃ្មុំ កំពុង​សាកសួរ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ផ្តន្ទាទោស​តាមច្បាប់​។

​នេះ​ជា​ចំណុច​គួរអោយ កត់សំគាល់​ផងដែរ​មួយរយៈ​ពេល ចុងក្រោយ​នេះ​ខេត្ត ត្បូងឃ្មុំ​មានការ​កក្រើក រឿង គ្រឿងញៀន យ៉ាងខ្លាំង រីឯ​ការ បង្ក្រាប​របស់ កម្លាំង សមត្ថកិច្ច របស់​យើង ក៏​មមាញឹក ផងដែរ តែ​អ្វិ​ដែល​ចោទ​ជា​បញ្ហា​នោះ​គឺ ត្រង់​ថា ហេតុអ្វី​បានជា បញ្ហា គ្រឿងញៀន​នេះ​នៅតែ​បន្ត​កើតមានឡើង ដដែល​ជាពិសេស​នៅក្នុង​ស្រុក ត្បូ​ឃ្មុំ នេះ​តែម្តង​៕
ដោយ​៖​អ៊ា​ម​ហ៊ុយ​

ចំនួនអ្នកទស្សនា

    20549117

  • ថ្ងៃនេះ5701
  • ម្សិលមិញ20231
  • សប្តាហ៍នេះ84781
  • ខែនេះ106661
  • ឆ្នាំនេះ106661
  • សរុប20549117