ម៉ូតូ​ព្រលះ​ម៉ូតូ បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​០២​នាក់ នៅ​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ

10-May-2016 | ដោយ មែន កំសត់


​ត្បូងឃ្មុំ​៖ នៅ​ល្ងាច​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០១៦​នេះ​ស្ថិតនៅ លើផ្លូវ​ជាតិ​លេខ​៧២ ត្រង់ចំណុច​មុខផ្ទះ​សំណាក់​ទីក្រុង​មាន​លាភ ស្ថិតនៅ​ភូមិ​ត្រពាំង​ពីរ ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រវាង​ម៉ូតូ និង​ម៉ូតូ ដែល​ម៉ូតូ​មួយគ្រឿង ម៉ាក​ស៊ី​រ៉ូ​ស ពណ៌​ក្រហម​-​ខ្មៅ គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ ហោ រតនៈ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជាតិខ្មែរ មុខរបរ ជា​មន្ត្រី​ពន្ធនាគារ ម​៣ នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ (​ស្លាប់​នៅនឹងកន្លែង​កើតហេតុ​) បង្ក​ជាមួយ ម៉ូតូ​ម៉ាក​សង់​ទ្រី​ម C១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ (​កំពង់ចាម​1N-7078) បើកបរ​ដោយ​ឈ្មោះ មាស សុ​ភ័ស ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជាតិខ្មែរ នៅ​ភូមិ​ច្រក​រំដេង ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ (​ស្លាប់​នៅពេល​យកទៅ​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យ​ប្រទេស​វៀតណាម​)​។​

​មន្ត្រីនគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​នេះ បាន​កើតឡើង​ដោយសារ​ជនរងគ្រោះ​បើក​ម៉ូតូ​ទិសដៅ បញ្ច្រាស់ទិស​គ្នា​ពី​ជើង​ទៅ​ត្បូង​។​
​ម៉ូតូ​សង់ C១២៥ បើកបរ​ពី​ជើង​ទៅ​ត្បូង រីឯ​ម៉ូតូ​សី​ុ​រ៉ូ​ស​បើកបរ​ពី​ត្បូង​ទៅ​ជើង ហើយ​មូលហេតុ បើកបរ​ក្រោម​ឥទ្ធិពល​ជាតិ​ស្រវឹង​។ សរុប​ការ​ខូច​ខាតៈ ម៉ូតូ ០២​គ្រឿង កម្រិតធ្ងន់​។​​បច្ចុប្បន្ន​វត្ថុតាង​យកមក​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

ចំនួនអ្នកទស្សនា

    20549957

  • ថ្ងៃនេះ6541
  • ម្សិលមិញ20231
  • សប្តាហ៍នេះ85621
  • ខែនេះ107501
  • ឆ្នាំនេះ107501
  • សរុប20549957