​យុវជន​ម្នាក់​ត្រូវ​ឃាតករ​កាប់សម្លាប់​ដោយ​មិនដឹង​មូលហេតុ​

10-May-2016 | ដោយ មែន កំសត់



​ត្បូងឃ្មុំ​៖ យុវជន​ម្នាក់​ឈ្មោះ វី សុខា ភេទ​ប្រុស អាយុ​១៤​ឆ្នាំ បាន​ស្លាប់​នៅ​ចំណុច​ជុំវិញ​ព្រៃ​ជិត​ផ្ទះ​ប្រហែល​៥០​ម ដោយ​ពុំមាន​មូលហេតុ  យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច​អធិការ​ស្រុក​មេមត់​បាន​ឲ្យ​ដឹងថា​៖​នៅ​ថ្ងៃទី​៩​ខែឧសភា ឆ្នាំ​២០១៦​វេលា​ម៉ោង ១៥​និង​១៦៥​នាទី សមត្ថកិច្ច​នគរបាល ឃុំ​ទ​ន្លូ​ង ស្រុ​ម​មេមត់ បានទទួល​ព័ត៌មាន​ពី​ឈ្មោះ​ឡុង សុខន ភេទ​ស្រី​អាយុ​៤៦​ឆ្នាំ នៅ​ភូមិ​បុរី​តេ​ជោ ឃុំ​ដារ ស្រុក​មេមត់ បច្ចុប្បន្ន ស្នាក់នៅ​ជាមួយ​ឈ្មោះ ហេង​ក្រើន នៅ​ភូមិ ច​ង្គុំ​ស្ពាន ឃុំ​ទ​ន្លូ​ង ស្រុក​មេមត់ បាន​រាយការណ៍​ឈ្មោះ​វី សុខា ភេទ​ប្រុស អាយុ​១៤​ឆ្នាំ នៅវេលា​ម៉ោង ៩​និង​១០​នាទី ថ្ងៃទី​៩​ខែឧសភា​បាត់​ខ្លួន​ពី​ផ្ទះ  ក្រោយពី​ដឹង​ព័ត៌មាន​សមត្ថកិច្ច​ក៏​ចាត់វិធានការ ស្វែងរក រយៈពេល​ប្រហែល​កន្លះ​ម៉ោង នៅ​ជុំវិញ​ព្រៃ ជិត​៥០​ម ខាងកើត​ផ្ទះ ក៏​ប្រទះឃើញ​សាកសព យុវជន​ម្នាក់​ដេកស្លាប់​ក្នុង​ថ្លុកឈាម នៅក្បែរ​គុម្ព​ឬ​ស្សី​ជា​សព​របស់​ឈ្មោះ​វី សុខា​ដោយ​នៅលើ​ខ្លួន​ត្រូវ​ជនសង្ស័យ កាប់​នឹង​កាំបិត​ប្រឡាក់​ដោយ​ឈាម និង​បន្សល់ទុក​នូវ​កាំបិត​ខ្វែវ​១ ក្បែរ​សា​សព ។​

​តាម​ការ​ពិ​និ​ត្យរបស់​សមត្ថកិច្ច​ជំនាញ សាកសព​ស្លាប់​ដេក​ផ្កាប់មុខ មាន​ស្នាម​ដាច់​ឆ្អឹង​ក មាន​បន្សល់ទុក​នូវ​កាំបិត សព​ពីក្រោយ​ប្រវែង​៤.30m និង​មាន​ប្រឡាក់​ឈាម​នឹង​កាំបិត  ខណៈ​យុវជន​រូបនេះ​នៅផ្ទះ​តែឯង​។​ក្រោយពី​ពិនិត្យ​សាកសព​រួចមក​សមត្ថ​កិច្ច​ក៏បាន​ប្រគល់​សព​ជូន​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ហើយ​សមត្ថកិច្ច​បន្ត​ការស្រាវជ្រាវ តាមរក​មុខសញ្ញា​តាម​នី​តី​វិធី​ច្បាប់​៕

ចំនួនអ្នកទស្សនា

    20550147

  • ថ្ងៃនេះ6731
  • ម្សិលមិញ20231
  • សប្តាហ៍នេះ85811
  • ខែនេះ107691
  • ឆ្នាំនេះ107691
  • សរុប20550147