មន្ត្រី​ឥណទាន គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ «​អម្រឹត​» ម្នាក់​ត្រូវគេ​អារ​.​ក​សម្លាប់​, ពេលនេះ​សមត្ថកិច្ច​កំពុង ឡោមព័ទ្ធ​ផ្ទះ​ចាប់​ជនសង្ស័យ

10-May-2016 | ដោយ មែន កំសត់


​កំពត​៖ សេចក្ដីរាយការណ៍​ពី​សមត្ថកិច្ច ប្រចាំខេត្ត​កំពត​បាន​ឲ្យ​ដឹងថា មន្ត្រី​ឥណទាន​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ «​អម្រឹត​» ម្នាក់​ត្រូវបាន​បុរស​ជា​ម្ចាស់ផ្ទះ​ម្នាក់ ហៅ​ឲ្យ​ចូលទៅ​ក្នុងផ្ទះ ស្ថិតក្នុង​ឃុំ​ត្រមែង ស្រុក​ឈូក ខេត្តកំពត នៅវេលា​ម៉ោង ១២​និង​៥០​នាទី ថ្ងៃត្រង់​ថ្ងៃទី​១០ ខែឧសភា​នេះ ហើយក៏​ចាប់​អារ​.​ក​ស្លាប់ យ៉ាង​អាណោច​អាធ​ម ខណៈពេល​នេះ សមត្ថកិច្ច​កំពុងធ្វើការ​ឡោមព័ទ្ធ ផ្ទះ​នោះ​។​

​ស្នងការ​នគរបាល​ខេត្តកំពត លោក​ឧ​ត្ត​ម​សេនីយ៍ ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ បានបញ្ជាក់​ឲ្យ​ដឹងថា ជនសង្ស័យ ឈ្មោះ ប្រុក វិត ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ដោយឡែក​ជនរងគ្រោះ ឈ្មោះ ជឹម បុ​រិ​ន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​បុគ្គលិក​មី​ក្រូ​ហិរញ្ញវត្ថុ អម្រឹត សាខា​ស្រុក​ឈូក មាន​ទីលំនៅ​ឃុំ​វត្ត​អង្គ​ខាងជើង ស្រុក​បន្ទាយមាស ខេត្តកំពត​។​

​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ជនសង្ស័យ​ជាម​នុស្ស​វិកលចរិត នៅផ្ទះ​កើតហេតុ​ខាងលើ​បាន​ហៅ​មន្ត្រី ឥណទាន​នោះ មកជា​បន្ទាន់​នៅផ្ទះ​របស់គាត់ ហើយ​ពេល​មន្ត្រី​នោះមក​ដល់ ក៏មាន​ឈ្លោះប្រកែក​ប្រតាយប្រតប់​គ្នា​រហូតដល់​ម្ចាស់ផ្ទះ នោះ​អារ​.​ក​សម្លាប់ មន្ត្រី​នោះ​តែម្ដង​។​
​ខណៈ​ពេលនេះ​សមត្ថកិច្ច​ជាច្រើន​នាក់ កំពុងធ្វើការ​ឡោមព័ទ្ធ​ផ្ទះ​នោះ​។ ឯ​ជនល្មើស​បាន​ឡើង ទៅលើ​ពិតាន​ទំនងជា​ចង់ ចង​.​ក​សម្លាប់ខ្លួន​ផងដែរ​៕

ចំនួនអ្នកទស្សនា

    20550177

  • ថ្ងៃនេះ6761
  • ម្សិលមិញ20231
  • សប្តាហ៍នេះ85841
  • ខែនេះ107721
  • ឆ្នាំនេះ107721
  • សរុប20550177