បុរស​ម្នាក់​លង់ទឹក​ស្លាប់​សង្ស័យ​មកពី​ខ្យល់គរ​

10-May-2016 | ដោយ មែន កំសត់


 
​កំពត​៖ ​សព​បុរស​ម្នាក់​ត្រូវបាន​រកឃើញ​នៅក្នុង​ទឹក បាត​ព្រែក ក្រោយ​បាត់​ខ្លួន​មួយរយៈ​ពេល​យូរ បន្ទាប់ពី​ហែល​លេង​ជាមួយ​មិត្តភក្តិ​នា​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៦​។ ភាព​ភ្ញាក់ផ្អើល​នេះ បានកើត​ឡើង​នៅ​កន្លែង​កម្សាន្ត សម្រាប់​ជនបរទេស​មួយ ស្ថិតក្នុង​ភូមិ​អូរ​តូច សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត​។ មានការ​សង្ស័យថា អាច​ជនរងគ្រោះ​កើត​អា​ការៈមិន​ស្រួលខ្លួន ទើប​បណ្តាលឱ្យ​ខ្យល់គរ​ពេល​កំពុង​ហែល រួច​លិច​ចុះទៅ​បាត​ទឹកតែ​ម្តង​។​

 សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ ឡូ ហ្គែ​ន​ង្វៀង អាយុ​២៨​ឆ្នាំ ជនជាតិ​វៀតណាម ជា​អ្នកគ្រប់គ្រង​ការងារ​ក្នុង​ហាង​បម្រើភ្ញៀវ​បរទេសមួយ​ផ្សេងទៀត មាន​ទីតាំង​ក្បែរ​កន្លែងកើតហេតុ​។ មិត្តភក្តិរ​របស់​ជន​រងគ្រោះ បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា នៅវេលា​ម៉ោង​ប្រហែលជា​១ រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១០ ខែឧសភា ក្រោយ​វិលត្រឡប់​មកពី​ស៊ីផឹក​នៅ​ក្រុង​កំពត​ចំនួន​ពីរ​កន្លែង ពួកគេ​ក៏​បន្ត​ចូលមក​កន្លែងកើតហេតុ​ដោយ​នៅទីនេះ គេ​ហាក់​មាន​អា​ការៈមិន​ស្រួល ខ្លួន​ឧស្សាហ៍​ក្អួត​ជា​ញឹកញាប់​។ ក្រោយមក​ជនរងគ្រោះ ក៏បាន​ចុះ​ហែល​ទឹក​ព្រែក​លេង​ជាមួយ នារី​បរទេស​ពីរ​នាក់​។ ដោយ​មិនបាន​ចាប់អារម្មណ៍​ស្រាប់តែ​បាត់​បុរស​រូបនោះ មួយសន្ទុះ​ធំ​ធ្វើឱ្យ​មិត្តភក្តិ​ឆោឡោ​តាមរក ក៏​ប្រទះឃើញ​នៅ​បាត​ទឹក​ដោយ​ដៃ​កាន់​ឱប​ជាប់​នឹង​សរសរ​ឈើ​មួយ ដើម​ទើប​ប្រញាប់ប្រញាល់​ស្រង់​ឡើងគោក​ភ្លាមៗ​តែ​គេ​បាន​ស្លាប់​ទៅហើយ​៕

ចំនួនអ្នកទស្សនា

    20549557

  • ថ្ងៃនេះ6141
  • ម្សិលមិញ20231
  • សប្តាហ៍នេះ85221
  • ខែនេះ107101
  • ឆ្នាំនេះ107101
  • សរុប20549557