​បំបែកសំណុំរឿង សាហាវ​ណាស់ កាប់​ក្មេង​ម្នាក់​ដាច់​.​ក​ស្លាប់​

10-May-2016 | ដោយ មែន កំសត់

•​    ​

​ខេត្ត​ត្បូងឃ្មុំ ៖ ទីបំផុត​ទៅ ជនសង្ស័យ​ដែល​សម្លាប់​ក្មេងប្រុស​អាយុ​១៤​ឆ្នាំ​ដោយ​កាប់​រហូត​ដាច់​.​កនៅ ក្នុងភូមិ​ច​ង្គុំ​ស្ពាន ឃុំ​ទ​ន្លូ​ង ស្រុក​មេមត់ កាលពី​រសៀល​ម្សិលមិញ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួនបាន​ហើយ​នៅ​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃទី​១០​ឧសភា​២០១៦​នេះ ។​
​ជនសង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ឈ្មោះ ណា នួន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជា​មនុស្ស​ញៀន​ថ្នាំ មាន​រស់នៅ​ចម្ងាយ​ពី​ផ្ទះ​ក្មេងប្រុស​រងគ្រោះ​ប្រហែល​១៥០​ម៉ែត្រ​ប៉ុណ្ណោះ ។​

​លោក​វរសេនីយ៍ឯក ប្រាក់ ប៊ុន​ណុន ស្នងការរង​នគរបាល​ខេត្ត បាន​ឲ្យ​ដឹងថា ដោយមាន​ការចង្អុលបង្ហាញ​ពី​លោកស្នងការ​នគរបាល​ខេត្ត កម្លាំង​នគរបាល​ស្រុក​មេ​មុត សហការ​ជាមួយ​កម្លាំង​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ខេត្ត បាន​បើក​ការស្រាវជ្រាវ​យ៉ាង​ក្តៅគគុក​រហូត​ចាប់ខ្លួន​ជនសង្ស័យ​បាន ។ លោក​បន្ថែមថា ជនសង្ស័យ​ជា​មនុ​ស្សញៀន​ថ្នាំ​បាន​កាប់សម្លាប់​ក្មេងប្រុស​រហូត​ដាច់​.​ក ប្លន់​យក​ម៉ូតូ​វ៉េវ​១​គ្រឿង បន្ទាប់មក​បម្រុង​យកទៅ​បញ្ចាំ​នៅ​ម្តុំ​កាស៊ីណូ​ត្រពាំង​ផ្លុ​ង ស្ថិតក្នុង​ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​មេ​ម់​ត ប៉ុន្តែ​ដោយ​គ្មាន​ឯកសារ​គ្រប់គ្រាន់ កន្លែង​បញ្ចាំ​គេ​មិន​ទទួល​ក៏​យក​ម៉ូតូ​នោះ​ទៅ​លាក់ទុក​ក្នុងព្រៃ ។​
​លោក​ស្នងការរង​បញ្ជាក់ថា ពេលនេះ​កម្លាំង​របស់លោក​បាន​នាំ​ជនសង្ស័យ​ទៅ​កន្លែង​លាក់​ម៉ូតូ​ដើម្បី​យក ម៉ូតូ និង​នាំ​ជនសង្ស័យ​មក​ស្នងការ​នគរបាល​ខេត្ត​ដើម្បី​ធ្វើការ​សាកសួរ​បន្ថែម និង​បំពេញ​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

ចំនួនអ្នកទស្សនា

    20550757

  • ថ្ងៃនេះ7341
  • ម្សិលមិញ20231
  • សប្តាហ៍នេះ86421
  • ខែនេះ108301
  • ឆ្នាំនេះ108301
  • សរុប20550757