កម្លាំង​សមត្ថកិច្ច​បង្ក្រាប​ករណី​គ្រឿងញៀន​២ ករណី​ផ្សេងគ្នា​ក្នុង ថ្ងៃ​តែមួយ នៅ ខេត្ត​ត្បូងឃ្មុំ

11-May-2016 | ដោយ មែន កំសត់


​ត្បូងឃ្មុំ​៖ កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន នគរបាល​ក្រុង​សួង បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប ករណី​រក្សាទុក​ប្រើប្រាស់ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅក្នុង​មូលដ្ឋាន​របស់ខ្លួន កាលពី ថ្ងៃទី​១០ ឧសភា ២០១៦​ពី ករណី​ផ្សេងគ្នា​នៅក្នុង ខេត្ត​ត្បូងឃ្មុំ​។​

 ដោយ​ករណី​ទីមួយ​គឺ នៅ​ថ្ងៃទី​១៩​ខែ ឧសភា​ឆ្នាំ​២០១៦ វេលា​ម៉ោង​1​និង 30​នាទី ក្នុង​ចំណុច បា​រុង​យាម​កៅស៊ូ ឡូ​លេខ ០១១B ស្ថិតនៅ​ក្នុងភូមិ​ទី​១៨ សង្កាត់​សួង ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ ។ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៣​នាក់​៖ ១- ឈ្មោះ យ៉ុ​ន ឃុន​ទ្រី ភេទ​ប្រុស អាយុ ២៧​ឆ្នាំ នៅ​ភូមិ​ជ្រៃ​បិទមាស សង្កាត់​សួង ២- ឈ្មោះ ហោ វ៉ាង ភេទ​ប្រុស អាយុ ១៩​ឆ្នាំ នៅ​ភូមិ​ធ្លក សង្កាត់​សួង ៣- ឈ្មោះ ភាព វ​ល័​ក្ខ ភេទ​ប្រុស អាយុ ២៨​ឆ្នាំ នៅ​ភូមិ​៣១០ សង្កាត់​សួង ក្រុង​សួង ក្នុងការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ សមត្ថកិច្ច​បានធ្វើការ​ដកហូត នូវ​វត្ថុតាង​ថ្នាំញៀន ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស​ចំនួន​២​កញ្ចប់​តូច និង​ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន​មួយចំនួនទៀត ។

​ករណី​ទី​២ គឺ នៅ​ថ្ងៃទី ១០​ខែឧសភា​ដដែល វេលា​ម៉ោង ១៨​និង​៤៤ នាទី នៅលើ​ផ្លូវ​លេខ​73 ចំណុច​ភូមិ​ទួល​កណ្តោល​ត្បូង ឃុំ​ជី​គរ ស្រុក​ខេត្ត​ត្បូងឃ្មុំ កំលាំង​សមត្ថកិច្ច​នគរបាល​ស្រុក​ត្បូងឃ្មុំ បាន​ស្ទាក់​ចាប់ខ្លួន​មេក្លោង​ជួញដូរ​ថ្នាំញៀន 1. ឈ្មោះ ជឹម ឡ​ន ភេទ​ប្រុស អាយុ 40 ឆ្នាំ នៅ​ភូមិ​ធ្លក​សង្កាត់​សួង ខេត្ត​ត្បូងឃ្មុំ 2. ឈ្មោះ ទូច ស្រី​ល័​ក្ខ ភេទ​ស្រី អាយុ 22 ឆ្នាំ នៅ​ភូមិ​ជើង​ឡង សង្កាត់​សួង ក្រុង​សួង ក្នុងខណៈពេល​កំពុង​ដឹកជញ្ជូន​ថ្នាំញៀន យកទៅ​ជួញដូរ នៅ​ទឹកដី ឃុំ​ជីគរ ដក​ហូ​ូ​ត​បាន​ម្សៅ​ក្រាម​ព​ណ៍ស សង្ស័យ​ថ្នាំញៀន បាន​ចំនួន 25 កញ្ចប់ (​ធំ 04 កញ្ចប់ និង តូច 21​កញ្ចប់​)​រួមទាំង ឧបករណ៍ប្រើប្រាស់ និង​វិច​ខ្ចប់​គ្រឿងញៀន​មួយចំនួន​។ បច្ចុប្បន្ន​មុខសញ្ញា ទាំង​05​នាក់​រួមជាមួយ​វត្ថុតាង​ថ្នាំញៀន ត្រូវបាន​សមត្ថកិច្ច​កំពុង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

ចំនួនអ្នកទស្សនា

    20551157

  • ថ្ងៃនេះ7741
  • ម្សិលមិញ20231
  • សប្តាហ៍នេះ86821
  • ខែនេះ108701
  • ឆ្នាំនេះ108701
  • សរុប20551157