សមត្ថកិច្ច​បង្ក្រាប​វង់​ល្បែង​បៀរ​និង​អាប៉ោង​ឃាត់ខ្លួន​មនុស្ស​៧​នាក់​ស្រុក​ខ្សាច់កណ្តាល

11-May-2016 | ដោយ មែន កំសត់


​កណ្តាល​៖​សមត្ថកិច្ច​ស្រុក​ខ្សាច់កណ្តាល បាន​ចុះបង្ក្រាប​វង់ល្បែង​បៀរ​និង​អាប៉ោង​និង​ឃាត់ខ្លួន​អ្នកប្រព្រឹត្ត​បាន ចំនួន​៧​នាក់​រួម​និង​វត្ថុតាង​បទល្មើស​ជាច្រើន​ទៀត​។​ប្រតិបត្តិការ​នេះ បានធ្វើ​ឡើង​នៅ​ចំណុច​រោង​បាយ​ក្រោយ​ផ្ទះ​របស់​អ្នកភូមិ​ព្រែក​ជ្រូក ឃុំ​បាក់​ដាវ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​កាលពី​ថ្ងៃទី​១០​ទី​ឧសភា​ឆ្នាំ​២០១៦​។​


​នគរបាល ស្រុក​ខ្សាច់កណ្តាល​បាន​ឲ្យ​ដឹងថា​ក្រោយពី​ទទួលបាន​ព័ត៌មាន​ច្បាស់ការ ទាក់ទិន​នឹង​បន​ល្បែងស៊ីសង​នេះ​សមត្ថកិច្ច​បាន​ចុះបង្ក្រាប​ដល់ទី​តាំង ជាក់ស្តែង​ស្ថិតនៅ​រោង​បាយ​ក្រោយ​ផ្ទះ​ឈ្មោះ​ឡេង អាត ភេទ​ប្រុស អាយុ ៤៥​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ព្រែក​ជ្រូក ឃុំ​បាក់​ដាវ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ។​


​ក្នុង​ការចុះទៅ​បង្ក្រាប ល្បែងស៊ីសង បៀរ និង​អាប៉ោង​នោះ កម្លាំង​បាន​រឹបអូស​រួមមាន​៖​មេអាប៉ោង​៤ គ្រាប់​២.​ចាន​បាញ់អាប៉ោង​១៣.​ផ្តិល​គម្រប​ចំនួន​១៤.​កំរាល​ហាន់​តោ​១៥. កាបូបស្ពាយ​១៦.​បៀរ​នីឡុង​៩​ហ៊ូ​.​កំរាល​ហាន់​តោ​២៨.​ប្រាក់រៀល​ចំនួន ៩៥.០០០​រៀល​.​កន្សែង​ជូត​ចាន​អាប៉ោង​ចំនួន​២១០.​ម៉ូតូ​៩​គ្រឿង​.​ស្បែកជើង ១០​គូ​។​ក្នុងនោះ​ឃាត់ខ្លួន​មនុស្ស ៧ នាក់​។​

​ឈ្មោះ​ឡេង អាត​អាយុ ៤៥​ឆ្នាំឈ្មោះ​ញឹម លី​អាយុ ៦១​ឆ្នាំ ឈ្មោះ​សំ អាយុ ៥៧​ឆ្នាំ​.​ឈ្មោះ​ហៀ​ង ផល​អាយុ ៣៥ ឆ្នាំឈ្មោះ​ម៉ូ​វ សឿន អាយុ ៦០ ឆ្នាំឈ្មោះ​សាំង​សឿន​អាយុ​៦០​ឆ្នាំ​និង​ឈ្មោះ​ម៉ក់​តូ​ម៉ា​អាយុ​៦៥​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​កសិករ​នៅ​ភូមិ​ឃុំ​កើតហេតុ​។​ជន​ទាំង​៧​នាក់​សមត្ថកិច្ច បាន​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរ បាល​ស្រុក​ខ្សាច់កណ្តាល ដើម្បី​អនុវត្ត​ប​ន្ថ​តាម​នីតិវិធី ៕

ចំនួនអ្នកទស្សនា

    20551287

  • ថ្ងៃនេះ7871
  • ម្សិលមិញ20231
  • សប្តាហ៍នេះ86951
  • ខែនេះ108831
  • ឆ្នាំនេះ108831
  • សរុប20551287