រថយន្ត​ដឹកឈើ​មួយគ្រឿង​ក្រឡាប់​មួយគ្រឿង​ទៀត​មក​ជញ្ជូន​យកទៅ​បាត់អស់​

11-May-2016 | ដោយ មែន កំសត់


​ស្ទឹងត្រែង៖ ​មាន​ហេតុការណ៍​ក្រឡាប់​រថយន្ត សាំង​យ៉ុង​ដឹកឈើ​មួយគ្រឿង​នៅលើ​ផ្លូវជាតិ​លេខ​៧​អា​ជិត​គល់ស្ពាន​សេកុង សង្កាត់​សាមគ្គី​ក្រុង​ស្ទឹងត្រែង​កាលពី​វេលា​ម៉ោងជាង​៩​ព្រឹក​ថ្ងៃទី​១១ ខែឧសភា​ឆ្នាំ​២០១៦​។​

​អ្នកឃើញ​ហេតុការណ៍​នោះបាន​និយាយថា គ្រាន់តែ​រថយន្ត​សាំង​យ៉ុង​ដឹកឈើ មួយគ្រឿង​ក្រឡាប់​ភ្លាម​ក៏​ស្រាប់​តែមាន​រថយន្ត​សាំង​យ៉ុង​ដូចគ្នា​មួយគ្រឿង ទៀត​មក​លើក​ឈើ​យកទៅ​បាត់អស់​មួយចំនួន​។​ចំណែក​ឈើ​ប្រណីត​ធ្នង់​មួយចំនួនទៀត ឃើញ​នៅ​សែ​ស​សល់​ក្នុង​រថយន្ត​ដែល​ក្រឡាប់​នោះ​មិនអាច​ជម្លៀសចេញ​ទាន់ ដោយសារ​សមត្ថកិច្ច​នគ​របាល​ក្រុង​ស្ទឹងត្រែង​ទៅដល់​កន្លែងកើតហេតុ​។​
    

​លោក អ៊ុង សុ​ភ័​ក្រ មេ​ប៉ុស្តិ៍​សង្កាត់​សាមគ្គី​បានឱ្យដឹងថា​អ្នកបើកបរ​រថយន្ត​ឈ្មោះ​អ៊ី​សុខ ណាក់​ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​រស់នៅ​ភូមិក​ញ្ចា​ញ​គោក ឃុំ​ស្រែ​សំបូរ​ស្រុក​សៀ់ម​ប៉ាង​ខេត្តស្ទឹងត្រែង​។​ជុំវិញ​ហេតុការណ៍ គ្រោះថ្នាក់​ខាងលើនេះ​លោ​កថា​មិនមាន​មនុស្ស​ម្នាក់​ជួប​បាត់បង់​ជីវិត​ឡើយ ឃើញតែ​មនុស្សម្នា​ក់រង​របួសស្រាល​តែប៉ុណ្ណោះ​។​​បើតាម​សម្តី​ឈ្មោះ អ៊ី​សុខ​ណាក់​អ្នកបើកបរ​រថយន្ត​បាន​ប្រាប់​សមត្ថកិច្ច​ថា​មុនពេល​កើតហេតុ ខ្លួន​បើក​ក្នុងទិសដៅ​ពី​ជើង​មក​ត្បូង​ចូល​ទី​រួម​ខេត្ត​។​ប៉ុន្តែ​ពេលមកដល់ មុខ​ប៉ុស្តិ៍នគរបាល​សង្កាត់​សាមគ្គី​ត្រង់ចំណុច​ដី​ហុយ​ក៏​ស្រាប់តែ​រថយន្ត ផ្ទុះ​កង់​ក្រោយ​បណ្តាលឱ្យ​ជ្រុល​ចង្កូត​ធ្លាក់​ទៅក្នុង​ចំណោទ​តែម្តង​។​

 ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​ក្រឡាប់​ផ្ទុក​សុទ្ធតែ​ឈើ​ប្រណីត ធ្នង់​ជាច្រើន​សន្លឹក​នោះ​មិនបាន​រំខាន​ដល់​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ ឡើយ​។​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​មួយចំនួន​ត្រូវគេ​ដាក់​ការសង្ស័យថា​អាច នឹង​ត្រូវរ៉ូវ​គ្នា​ជាមួយ​ឈ្មួញ​រកស៊ី​ឈើ​ពី​ស្រុក​សៀម​ប៉ាង មកកាន់​ក្រុង​ស្ទឹងត្រែង​ទើប​មិន​ហ៊ាន​ចុះទៅ​ក្បែរ​កន្លែងកើតហេតុ​។​


​ចំណែក បង្គោល​សុវត្ថិភាព​ចំនួន​៦​ដើម​នៅ​សាង​ខាង​ផ្លូវជាតិ​លេខ​៧​អា​ត្រូវបាន បាក់​រលំ​រាប​ដល់​ដី​។​លោក​សរ​គឹម​ណាត​ប្រធាន​មន្ទីរ​សាធារណការ​និង ដឹកជញ្ជូន​ខេត្តស្ទឹងត្រែង​បាន​បញ្ជាក់ថា​ចំពោះ​បញ្ហា​បណ្តាលឱ្យ​បាក់ បង្គោល​ការពារ​សុវត្ថិភាព​នោះ​អ្នកបង្ក​ត្រូវ​ទទួលខុសត្រូវ​ចេញថ្លៃ​សំណង នូវ​ការខូចខាត​ទាំងអស់​។​

 ​លោក ​សរ ​គឹម​ណាត ​បានបញ្ជាក់​ថា៖ បង្គោ​ល​ការពារ​សុវត្ថិភាព​ដែល​ខូចខាត​អស់​ចំនួន​៦​ដើម​នឹងត្រូវ​សង ក្នុងតម្លៃ​មួយ​ដើម​យ៉ាងតិច​ក៏​១៥​ម៉ឺន​រៀល​ដើម្បី​សង់​ថ្មី​ឡើងវិញ​តែ​លោក មិន​សង្ឃឹមថា​អ្នកបង្ក​ឱ្យ​បាក់​បង្គោល​ហ៊ាន​ចេញមុខ​ធានា​សង​ជូន​រដ្ឋ​វិញ នោះទេ​ដោយសារ​រថយន្ត​របស់​គេ​ត្រូវ​ខូចខាត​ធ្ងន់ធ្ងរ​។​
​រីឯ​រថយន្ត ក្រោយពី​ក្រឡាប់​ត្រូវបាន​ម្ចាស់​ជួល​រថយន្តស្ទូច​ទៅ​ដាក់​នៅ​កន្លែង​ជួសជុល រថយន្ត​មិន​បានដាក់​នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​ឡើយ​៕

ចំនួនអ្នកទស្សនា

    20551207

  • ថ្ងៃនេះ7791
  • ម្សិលមិញ20231
  • សប្តាហ៍នេះ86871
  • ខែនេះ108751
  • ឆ្នាំនេះ108751
  • សរុប20551207