សមត្ថកិច្ច​ចាប់ខ្លួន​យុវជន​ល្មោភកាម​ម្នាក់ ចាប់​អូស​ក្មេងស្រី​អាយុ​១១​ឆ្នាំ រំលោភ​នៅក្នុង​ចំការ​ល្មុត

11-May-2016 | ដោយ មែន កំសត់


​កណ្ដាល​៖ ជនសង្ស័យ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​ស្អាង ខេត្តកណ្ដាល ចាប់ខ្លួន​បន្ទាប់ពី​ធ្វើ​សកម្មភាព​ចាប់រំលោភ ក្មេងស្រី​ម្នាក់​បានសម្រេច នៅក្នុង​ចំការ​ល្មុត ស្ថិតនៅ​ភូមិ​ថ្កុ​ល ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល នៅ​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​។​
​សមត្ថកិច្ច​មូលដ្ឋាន​បានឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ ឡេង ជា អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ចំណែក​ក្មេងស្រី រងគ្រោះ​ឈ្មោះ ស ដ អាយុ​១១​ឆ្នាំ​។ សមត្ថកិច្ច​បាន​បន្ដថា នៅមុន​ពេល​កើត​ក្មេងស្រី​រងគ្រោះ បាន​ដើរចូល​ចំការ​ល្មុត​ដើម្បី​រក​បេះ ផ្លែ​ល្មុត​ហូប ពេលនោះ​ជនសង្ស័យ បាន​ដើរ​សំដៅ​ចូលមក​ចំការ​ល្មុត​ខាងលើ​ដែរ ពេលមកដល់​បាន​ចាប់​ខ្ទប់មាត់ និង​ច្រមុះ បណ្តាល​ឲ្យ ជនរងគ្រោះ​សន្លប់​។​

​ក្រោយមក​ជនសង្ស័យ​ក៏​ធ្វើ​សកម្មភាព​រំលោភ​រហូត​បានសម្រេច លុះ​ពេល​ក្មេងស្រី​រងគ្រោះ​ដឹងខ្លួន​ឡើង ឃើញ​ខោខ្លី​ស្រាត​ចេញ ផុតពី​ខ្លួន ហើយ​ជនសង្ស័យ បាន​គំរាម​មិន​ឲ្យ​និយាយប្រាប់​ម្តាយ​ឡើយ បន្ទាប់មក​ជនរងគ្រោះ បាន​ដើរ​ត្រឡប់មកផ្ទះ​វិញ​។ លុះ​នៅ​រសៀល​ថ្ងៃ​ដ៏​ដែរ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ត្រើយ​ស្លា ទទួលបាន បណ្ដឹង​ពី​ម្តាយ​ជនរងគ្រោះ ពេលនោះ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល បាន​ហៅ​ជនសង្ស័យ មក​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍ រដ្ឋបាល​ត្រើយ​ស្លា​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ ឈ្មោះ ឡេង ជា បាន​សារភាពថា ខ្លួន​ពិតជា​បាន រំលោភ​សេពសន្ថវៈ​ទៅលើ​ជនរងគ្រោះ នៅ​ចំណុច​ក្នុង​ចំការ​ល្មុត រួច​បានប្រគល់​លុយ​ចំនួន ៥​ពាន់​រៀល ទៅ​ឲ្យ​ជនរងគ្រោះ ពិតប្រាកដ​មែន​។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន ក៏​សាង​សំណុំរឿង ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

ចំនួនអ្នកទស្សនា

    20550847

  • ថ្ងៃនេះ7431
  • ម្សិលមិញ20231
  • សប្តាហ៍នេះ86511
  • ខែនេះ108391
  • ឆ្នាំនេះ108391
  • សរុប20550847