កំពង់ចាម ៖ យោងតាមរបាយការណ៍របស់សមត្ថកិច្ចខេត្តកំពង់ចាម បានឲ្យដឹងថា៖នៅក្នុង ស្រុកបាធាយ មានករណីភ្លៀង និងខ្យល់កន្ត្រាក់បណ្តាលអោយប ប៉ះពាល់ផ្ទះប្រជាពលរដ្ឋ សរុប ៤៩២ខ្នងដួលរាដល់ដី៣៤ខ្នង ធ្ងន់ធ្ងរ ៩៣ ខ្នង ស្រាល ៣៦៥ ខ្នង ក្នុងនោះតាមឃុំមានដូចខាងក្រោមៈ ១-ឃុំសណ្តែកៈ ១៤១ខ្នង - រាបដល់ដីៈ១៩ខ្នង - ធ្ងន់ធ្ងរៈ៣៥ខ្នង - ស្រាល ៨៧ខ្នង 2- ឃុំទំនប់ៈ៣០ខ្នង - រាបដល់ដីៈ ៥ ខ្នង - ធ្ងន់ធ្ងរៈ ៦ ខ្នង - ស្រាលៈ ១៩ខ្នង 3- ឃុំត្រប់ៈ ១៣១ខ្នង - រាបដល់ដីៈ ៤ខ្នង - ធ្ងន់ធ្ងរៈ ៤៧ខ្នង - ស្រាលៈ៨០ខ្នង ៤- តាំងក្រសាំងៈ ១៩០ខ្នង - រាបដល់ដីៈ៦ខ្នង - ធ្ងន់ធ្ងរៈ៦ខ្នង - ស្រាលៈ ៦ខ្នង។
ចំណែកផ្ទះចំនួនជិត៦០០ខ្នងបានរងការខូចខាតនិងមនុស្ស៨នាក់បានរងរបួសដោយសារខ្យល់កន្ត្រាក់ស្ថិតនៅក្នុងស្រុកបាធាយ និងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម -បើយោងតាមរបាយការណ៍បឋមពីសមត្ថកិច្ចស្រុកស្ទឹងត្រង់បានឱ្យដឹងថាកាលពីវេលាម៉ោង២រសៀលថ្ងៃទី១១ខែឧសភាឆ្នាំ២០១៦នេះស្ថិតនៅឃុំដងក្តារ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមគឺមានករណីខ្យលកន្ត្រាក់មួយបានបក់បោកមកលើផ្ទះប្រជាពលរដ្ឋធ្វើអោយផ្ទះចំនួន៦៦ខ្នងបានដួលរលំនិងរបើកដំបូលផ្ទះ។ និងបានបណ្តាលឱ្យដំណាំកៅស៊ូ ដើមស្វាយចន្ទីនិងដំណាំរួមផ្សំផ្សេងទៀតបានដួលរលំ។
អ្វីដែលយើងកត់សម្គាល់គឺប្រព័ន្ធអគ្គិសនីត្រង់ស្វូបានទុស្សេឆេះនិងដាច់ចរន្តអគ្គីសនី។ ក្នុងនោះក៏មានមនុស្ស៣នាក់បានរងរបួសស្រាល និង១នាក់ទៀតបានរងរបួសធ្ងន់ធ្លាយពោះដែលបង្ករឡើងដោយសារខ្យល់កន្ត្រាក់។ ដោយឡែកកាលពីវេលាម៉ោង៣រសៀលថ្ងៃដដែលនេះខ្យល់កន្ត្រាក់នេះបានបន្តបក់មកលើផ្ទះប្រជជាពលរដ្ឋដែលរស់នៅក្នុងឃុំចំនួន4នៃស្រុកបាធាយ ខេត្តកំពង់ចាមធ្វើអោយផ្ទះប្រជាពលរដ្ឋចំនួ៤៩២ខ្នងផ្សេងទៀតបានរងការខូចខាតនិងមានមនុស្ស៤នាក់បានរងរបួសធ្ងន់ស្រាល។
ចំពោះហេតុការណ៍ខាងលើលោក ឡោ ចាន់លី អភិបាលស្រុកនិងសមត្ថកិច្ចនៃស្រុកទាំងពីរបានចុះទៅពិនិត្យ រីឯកាកបាទក្រហមសាខាខេត្តកំពង់ចាមកំពង់ត្រៀមជួយជាថវិការនិងសម្ភារ:នៅពេលឆាប់ៗនេះ។
ចំពោះបញ្ហាខ្យល់កន្ត្រាក់នេះ បើយើងតាមការបញ្ជាក់របស់ លោក ឡោ ចាន់លី អភិបាលស្រុកបាធាយ បានប្រាប់អោយដឹងថា នៅថ្ងៃស្អែក ចាប់ពីម៉ោង៨ព្រឹកតទៅ លោកនឹងដឹកនាំកងកម្លាំងចម្រុះ យុវជនកាកបាទក្រហមកម្ពុជា និងយុវជននៃសហភាពសហព័ន្ធកម្ពុជា ចុះជួយប្រជាពលរដ្ឋដែលរងគ្រោះដោយសារបញ្ហាខ្យល់កន្ត្រាក់នេះ៕
ដោយ៖អ៊ាមហ៊ុយ