កំពត ៖យុវជនម្នាក់ត្រូវក្រុមគ្រូពេទ្យ បញ្ជាក់ថា បានស្លាប់ក្រោយបញ្ជូនដល់មន្ទីរពេទ្យ បន្ទាប់ពីចរន្តអគ្គិសនីឆក់ដោយសារប៉ះមុខតំណពេលចុះរាយខ្សែភ្លើងបំណង ឆក់យកត្រីក្នុងអណ្តូង។ ហេតុការណ៍នេះ បានកើតឡើងស្ថិតក្នុងភូមិស្វាយធំ សង្កាត់ក្រាំងអម្ពិល ក្រុងកំពត កាលពីម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦។
ជនរងគ្រោះឈ្មោះជន វិឌិត អាយុ១៨ឆ្នាំ មានទីលំនៅភូមិត្រពាំងកញ្ឆែត ឃុំត្រពាំងធំ ស្រុកទឹកឈូ ខេត្តកំពត។
ប្រភពពីកន្លែងកើតហេតុបានរៀបរាប់ថា បន្ទាប់ពីមកលេងផ្ទះសាច់ញាតិនៅកន្លែងកើតហេតុយុវជនរងគ្រោះ បានចុះជួយរាយខ្សែភ្លើងក្នុងអណ្តូង ដែលមានទឹកជម្រៅត្រឹមចង្កេះ ដើម្បីឆក់យកត្រីធ្វើម្ហូប។ មិនទាន់រួចរាល់ផងចៃដន្យជនរងគ្រោះកាន់ប៉ះចំមុខតំណបណ្តាលឱ្យឆក់ដួល ក្នុងទឹកទាំងជំហរ។ ភ្លាមៗអ្នកនៅខាងលើបានស្ទុះបិទចរន្តភ្លើង និងជួយលើកជនរងគ្រោះនាំយកទៅកប់ដីមួយសន្ទុះទើបប្រញាប់ប្រញាល់នាំមក កាន់មន្ទីរពេទ្យព្រោះតែឃើញសាច់នៅក្តៅ។ ប៉ុន្តែក្រោយដឹកចូល ដល់ក្នុងពេទ្យត្រូវក្រុមគ្រូពេទ្យប្រាប់ថាជនរងគ្រោះបានស្លាប់ទៅហើយ ៕