លេប​ចូលក្នុង​ពោះ​ហើយ​នៅតែ​សមត្ថកិច្ច ដឹង​ទៀត​

14-May-2016 | ដោយ មែន កំសត់


​រាជធានី​ភ្នំពេញ ៖​ទោះបីជា​ខិត​ខី​រក​វិធី​លួចលាក់​រហូតដល់​លេប​ចូលទៅក្នុង​ពោះ​ក៏ដោយ ក៏​បុរស​ជនជាតិ​នី​ហ្សេ​រី​យ៉ាង​ស្បែក​ខ្មៅ​២​នាក់ រួមជាមួយ​ថ្នាំញៀន​ចំនួន​៧០​ដុំ ស្មើ​ជិត​២​គីឡូក្រាម​ត្រូវបាន​សមត្ថកិច្ច​ស្រាវជ្រាវ​ដឹង និង​ធ្វើការ​ឃាត់ខ្លួន​បាន​ភ្លាម​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ កាលពី​វេលា​ម៉ោង​៣ និង​១៥​នាទី​រសៀល ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ​២០១៦ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ក់ ជី​តូ អគ្គ​ស្នងការរង​នគរបាលជាតិ ទទួលបន្ទុក​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​បាន​ឲ្យ​ដឹងថា ជនជាតិ​នី​ហ្សេ​រី​យ៉ា​ស្បែក​ខ្មៅ​២​នាក់ ម្នាក់​ឈ្មោះ OKAFOR IFEANYI ANTHONY និង​ម្នាក់ទៀត​ឈ្មោះ ADIBE PASCHAL ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ បន្ទាប់ពី​ស្រាវជ្រាវ​រកឃើញ​ថ្នាំញៀន​ប្រភេទ​កា​កូ​អ៊ី​ន​ចំនួន​៧០​ដុំ មាន​ទម្ងន់​ជិត​២​គីឡូក្រាម ដែល​ជនសង្ស័យ​បាន​ចូលក្នុង​ពោះ​ដើម្បី​នាំ​លួច​ចូលមក​ធ្វើ​ចរាចរណ៍​ក្នុង ប្រទេស​កម្ពុជា ។​
​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​បញ្ជាក់ថា ការចាប់ខ្លួន​នេះ​ធ្វើឡើង​ដោយ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​សមត្ថកិច្ច​គយ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ព្រមទាំង​មានការ​ចូលរួម​សម្របសម្រួល​ពី​ព្រះរាជអាជ្ញារង​រាជធានី​ភ្នំពេញ ផងដែរ ៕

ចំនួនអ្នកទស្សនា

    20553937

  • ថ្ងៃនេះ10521
  • ម្សិលមិញ20231
  • សប្តាហ៍នេះ89601
  • ខែនេះ111481
  • ឆ្នាំនេះ111481
  • សរុប20553937