កម្លាំង​នគរបាល​ខេត្តកំពង់ចាម ចាប់វាយ​ខ្នោះ យុវជន​ម្នាក់ ក្រោយ​បើក​ម៉ូតូ​បញ្ច្រាស់​ផ្លូវ បុក​នគរបាល​ចរាច​រណ៍​របួសធ្ងន់

14-May-2016 | ដោយ មែន កំសត់


​កំពង់ចាម​៖ ស្នងការ​នគរបាល​ខេត្តកំពង់ចាម លោក​ឧ​ត្ត​ម​សេនីយ៍​ទោ បែន រ័ត្ន បាន​បញ្ជាក់ថា កម្លាំង​នគរបាល​របស់លោក បាន​ចាប់​វាយខ្នោះ យុវជន​ម្នាក់ ក្រោយ​បើក​ម៉ូតូ​ទៅបុក​នគរបាល​ចរាច​រណ៍ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ ពេល​កំពុង​អនុវត្ត​ច្បាប់​ចរាចរណ៍ នៅតាម​គោលដៅ នៅ​ល្ងាច​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០១៦​នេះ ស្ថិត​នៅមុខ​វិទ្យាល័យ​ព្រះសីហនុ ក្រុង​កំពង់ចាម​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ បាន​បញ្ជាក់ថា មុនពេល​មាន​ហេតុការណ៍​ខាងលើនេះ គឺ​យុវជន​រូបនេះ មានឈ្មោះ អៀវ វិ​ន អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ជម្រៅ ឃុំ​តាំង​យ៉ាប ស្រុក​ព្រៃកប្បាស ខេត្តតាកែវ បាន​បើក​ម៉ូតូ​មួយគ្រឿង ឌុប​២​នាក់​ពីក្រោយ ដោយ​គ្មាន​ពាក់មួក​សុវត្ថិភាព​។ ពេល​បើក​ម៉ូតូ​ដល់​គោលដៅ​កម្លាំង​នគរបាល​ចរាចរណ៍​ទី​១ ក៏​បើក​គេច បន្តទៅ​ជួប​កម្លាំង​នៅ​គោលដៅ​ទី​២ ហើយ​បើក​គេច​ទៀត រួច​បន្ត​ទៅដល់​គោលដៅ​ទី​៣ ស្រាប់តែ​បក​ក្រោយ​វិញ ក៏​មក​បុក​នគរបាល​ចរាចរណ៍​ម្នាក់ ដែល​នៅ​គោលដៅ​ទី​១ បណ្តាល​ឲ្យ​ដួល​រងរបួស​ធ្ងន់​តែម្តង​។​
​បើតាម​លោកស្នងការ នគរបាល​ចរាចរណ៍​ដែល​រងរបួស​ធ្ងន់​នោះ មានឈ្មោះ ព្រះ ចាន់ណា​រណ​។ ប៉ុន្តែ​សម្រាប់​យុវជន​រូបនេះ ត្រូវបាន​កម្លាំង​របស់​លោក ចាប់វាយ​ខ្នោះ បញ្ជូន​យកទៅ​សួរនាំ​បន្ត ហើយ​ចាត់​វិធានការណ៍​តាម​នីតិវិធី​៕

ចំនួនអ្នកទស្សនា

    20551627

  • ថ្ងៃនេះ8211
  • ម្សិលមិញ20231
  • សប្តាហ៍នេះ87291
  • ខែនេះ109171
  • ឆ្នាំនេះ109171
  • សរុប20551627