ឯកឧត្តម​ហ៊ុន ម៉ា​ណែ​ត​៖​ការជ្រើសរើស​ថ្នាក់ដឹកនាំ​ប្រទេស មិនមែន​ដូច​ការចាក់​ឆ្នោត​ផ្សងសំណាង​ទេ​

15-May-2016 | ដោយ មែន កំសត់


 
​ភ្នំពេញ ៖ ឯកឧត្តម​ហ៊ុន ម៉ា​ណែ​ត កូនប្រុស​ច្បង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា ការជ្រើសរើស​ថ្នាក់ដឹកនាំ​ប្រទេស​មិនមែន​ដូច​ការចាក់​ឆ្នោត​ផ្សងសំណាង នោះទេ ព្រោះ​ថ្នាក់ដឹកនាំ​ដែល​ទទួលខុសត្រូវ គឺ​សំខាន់​ណាស់ ក្នុងការ​ថែរក្សា​សន្តិភាព និង​ការអភិវឌ្ឍន៍​។

​ការ​ថ្លែង​បញ្ជាក់ នេះ បានធ្វើ​ឡើង​នៅ​ពិធី​បញ្ចុះ​ខណ្ឌសីមា​នៅ​វត្ត​កំពែង  ឃុំ​កំពែង ស្រុក​ព្រៃកប្បាស ខេត្តតាកែវ កាលពី​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០១៦​។​

 ឯកឧត្តម​ហ៊ុន ម៉ា​ណែ​ត បាន​លើកឡើងថា ការអភិវឌ្ឍន៍​ដូច​សព្វថ្ងៃនេះ គឺ​បានមកពី​ឱកាស​ដែល​ប្រទេសជាតិ​មាន​មាន​សុខសន្តិភាព គ្មាន​សង្គ្រាម​ដូច​អតីតកាល និង​បានមកពី ការចូលរួម​ដោយ​កម្លាំងកាយ កម្លាំងចិត្ត និង​លទ្ធភាព​របស់​សប្បុរស​ជន​ព្រមទាំង​ផ្នែក​ដែល​ពាក់ព័ន្ធ​ជាមួយ រាជរដ្ឋាភិបាល​ដែល​បានធ្វើ​ឲ្យ​ប្រទេសជាតិ​មានការ​រីកចម្រើន​ជា បន្តបន្ទាប់​។ កាលពី​អតីតកាល​ប្រជាពលរដ្ឋនៅក្នុង​ខេត្តតាកែវ​និង​នៅ​ទូទាំងប្រទេស​បាន ជួប​នូវ​ការលំបាក​នៃ​សង្គ្រាម​។ ប៉ុន្តែ​សព្វថ្ងៃនេះ​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​មាន​ភាពសប្បាយ​រីករាយ ដោយសារ​សន្តិភាព​និង​ការអភិវឌ្ឍន៍​។​

​ឯកឧត្តម​ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ទៅកាន់​ប្រជាពលរដ្ឋ​ថា ការជ្រើសរើស​ថ្នាក់ដឹកនាំ​ប្រទេស​មិនមែន​ដូច​ការចាក់​ឆ្នោត​ផ្សងសំណាង​នោះ ទេ​ព្រោះ​ថ្នាក់ដឹកនាំ​ដែល​ទទួលខុសត្រូវ​គឺ​សំខាន់​ណាស់​ក្នុងការ​ថែរក្សា សន្តិភាព​និង​ការអភិវឌ្ឍន៍​ហើយ​សូម​ឲ្យ​ប្រជាពលរដ្ឋ​ផ្តល់​ការលើកទឹកចិត្ត និង​ផ្តល់​យុត្តិធម៌​ចំពោះ​ថ្នាក់ដឹកនាំ​ដែល​ធ្វើ​ពិតប្រាកដ​សម្រាប់ ប្រជាជន​និង​ប្រទេសជាតិ​ទាំងមូល​ឲ្យ​បានរស់នៅ​សុខសាន្ត​និង​សប្បាយរីករាយ​៕

ចំនួនអ្នកទស្សនា

    20551097

  • ថ្ងៃនេះ7681
  • ម្សិលមិញ20231
  • សប្តាហ៍នេះ86761
  • ខែនេះ108641
  • ឆ្នាំនេះ108641
  • សរុប20551097