មន្ត្រី​នគ​បាល​ប្រឆាំង​បទ ល្មើស​សេដ្ឋ​កិ​ច្ចក្រ​សួង​ពាក់ព័ន្ធ​បទល្មើស​ប្រើ​អំ​ហឹ​ង្សា​លើ​អ្នក​សា​ព័ត៌មាន​

15-May-2016 | ដោយ មែន កំសត់



​ខេត្ត​រតនគីរីៈ  អ្នក​សា​ព័ត៌មាន​ម្នាក់ ត្រូវ​មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង ប្រើ​អំពើ​ហឹ​ង្សា​ដល់ផ្ទះ ខណៈ​អ្នក​សា​ព័ត៌មាន​រូបនោះ បាន​ចុះផ្សាយ ពី​ទង្វើ​ខុសច្បាប់​របស់ខ្លួន​។​
​អ្នកសារព័ត៌មាន យុវជន​ខ្មែរ​ព័ត៌មាន ប្រចាំខេត្ត​រតនគីរី ម្នាក់​ឈ្មោះ យ៉​ន ទិ​ត្យ ហៅ ទិ​ត្យ​ឥ​សាន្ត ត្រូវ​លោក ចាន់ សារឿន ជា​មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ដែល​ចុះ​បេសកម្ម​ប្រចាំខេត្ត​រតនគីរី ប្រើ​អ​ពើ​ហឹ​ង្សា មក​វាយ​ដល់ផ្ទះ នៅវេលា​ម៉ោង ៦.៤៥ នាទី ព្រលប់​ថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ​២០១៦ ខណៈ​អ្នកសារព័ត៌មាន​រូបនោះ ចុះផ្សាយ​ពី​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​រ៉ែ​មាស អត់​ច្បាប់ នៅ​ភូមិ ដាល ឃុំ ញ៉ា​ង ស្រុក អណ្ដូង​មាស ខេត្ត​រតនគីរី នៅ​ទន្លេ​សេសា​ន្ត ថា​លោក ចាន់ សារឿន ជា​អ្នកកាង​អាជីវកម្ម​ធ្វើ​រ៉ែ​មាស​ខុសច្បាប់​នោះ​។​

​លោក យ៉​ន ទិ​ត្យ  អ្នកយកព័ត៌មាន យុវជន​ខ្មែរ​ព័ត៌មាន បានអោយដឹងថា កាលពី​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៦ លោក​បាន​ចុះផ្សាយ​ពី​ភាព អសកម្ម​របស់​ជំនាញ​រ៉ែ និង​ថាមពល និង​ការឃុបឃិត ជាល​ក្ច​ណៈ​ប្រព័ន្ធ រវាង​អាជ្ញាធរ​ពាក់ព័ន្ធ និង ក្រុម​ឈ្មួញ​ល្មើសច្បាប់​។ ដល់​ល្ងាច​ថ្ងៃ​ដដែល​លោក ចាន់ សារឿន បើកឡាន​ដល់ផ្ទះ​លោក យ៉​ន ទិ​ត្យ ហៅ​ចេញមកក្រៅ និយាយ​ពីរ​បី​មាត់​ក៏ ស្ទុះ​មក​វាយ​តែម្ដង  ។​
​ជុំវិញ​ករណី​ប្រើ​អំពើ​ហឹ​ង្សា​ខាងលើនេះ លោក ចាន់ សារឿន មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង មិនអាច​សុំ​ការបំភ្លឺ​ណាមួយ​បានទេ កាល​រសៀល​ថ្ងៃទី​១២ ខែ ឧសភា ឆ្នាំ​២០១៦ នេះ ដោយ​ទូរ​ស័​ព្ទ្​ទ​ចូល​ហើយ​មិនមាន​អ្នក​លើក (​លេខ​ទូរស័ព្ទ​លោក ចាន់ សារឿន ០៩៧៩៦៦៥៦៦៦)​។​
​អាជីវកម្ម​រ៉ែ​មាស​ដែល​ពាក់ព័ន្ធ និង​លោក ចាន់ សារឿន ត្រូវគេ​ស្គាល់​ថា ជា​របស់លោក គីង វណ្ណៈ ជា​មន្ត្រី​នគ​បាល ដែលមាន​តួនាទី​ធំ នៅ​ក្រសួងមហាផ្ទៃ​។ អាជីវ​កម្មនេះ ស្ថិតនៅ​មាត់ទន្លេ​សេសា​ន្ត ភូមិ ដាល ឃុំ​ញ៉ា​ង ស្រុក​អណ្ដូង​មាស ខេត្ត​រតនគីរី​។ បានដាក់​គ្រឿងចក្រ ជីក​កកាយ​ច្រាំងទន្លេ និង ទប់​ទំនប់​កាត់​ទន្លេ ដើម្បី​ទៅ​ជីក​កកាយ​ដឹកយក​ដី​រ៉ែ ពី​ត្រើយម្ខាង​ទៀត ជាច្រើន​ខែ​មកហើយ តែ​លោក ផាត់ សម្បត្តិ  អភិបាលស្រុក​អណ្ដូង​មាស​ស្ដីទី បាន​ត្រឹម​បញ្ជាក់ថា អត់​ច្បាប់ ក៏ប៉ុន្តែ​អាជីវកម្ម​នោះ​នៅតែ​ធ្វើ​សក​ម្ន​ភាព​ដដែល​។ រហូតដល់​ថ្ងៃទី​១២ ខែ ឧសភា ឆ្នាំ​២០១៦ កន្លងមកនេះ ទើប​លោក ហ៊ុន ប៊ុន​ថា​ន  ប្រធាន​មន្ទីរ រ៉ែ និង ថាមពល​ខេត្ត​រតនគីរី ធ្វើជា​ភ្ញាក់ខ្លួន ដឹកនាំ​កម្លាំង​ចុះទៅ​ត្រួតពិនិត្យ និង ធ្វើ​កំណត់ហេតុ ។​
​គួរ​បញ្ជាក់ថា ក្រុម​អ្នក​សា​ព័ត៌មាន​ប្រចាំខេត្ត​រតនគីរី នៅតែ​ព្រឺ​រងារ ចំពោះ​ជន​រកស៊ី​ល្មើសច្បាប់ តែងតែ ប្រើ​អំពើ​ហឹ​ង្សា មកលើ​អ្នក​សា​ព័​ត៌ ជាច្រើនលើក​ច្រើនសារ ហើយ​អ្នកសារព័ត៌មាន បានដាក់​ពាក្យបណ្ដឹង​ចូល​សាលាដំបូង​ខេត្ត​។ តែ​ហាក់ដូចជា មានការ​យឺតយ៉ាវ និង ហាក់ដូចជា​ពុំមាន​ដំណោះស្រាយ​ណាមួយ​ឡើយ ដូចជា​ករណី​ឈ្មួញ​ដឹកឈើ​វាយ​រថយន្ត​អ្នកសារព័ត៌មាន កាលពី​ថ្ងៃទី​១៥ ខែ សីហា ឆ្នាំ​២០១៤ និង​ករណី​ឈ្មួញ​រកស៊ី​ដឹកឈើ​ប្រណិត​ល្មើសច្បាប់ បើករថយន្ត​កៀរ រថយន្ត​អ្នកសារព័ត៌មាន ទំលាក់​ពីលើ​ថ្នល់​មិនបាន​សម្រេច ហើយ​ចុះមក​ក្របួច​កអាវ​វាយ កាលពី​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៦ រហូតដល់​ពេលនេះ នៅ​មិនទាន់មាន​ដំណោះស្រាយ និង​រក​យុត្តិធម៌ នៅឡើយ​ទេ​។​
 

ចំនួនអ្នកទស្សនា

    20550687

  • ថ្ងៃនេះ7271
  • ម្សិលមិញ20231
  • សប្តាហ៍នេះ86351
  • ខែនេះ108231
  • ឆ្នាំនេះ108231
  • សរុប20550687