មន្ត្រី​អនុរក្ស​ពន្ធនាគារ​ផឹកស្រា​ស្រវឹង​ដេកស្លាប់​ក្នុង​អង្រឹង នៃ​មណ្ឌល​កែប្រែ​ទី​៤ ស្រុក​ភ្នំក្រវាញ​

16-May-2016 | ដោយ មែន កំសត់


 
​ខេត្តពោធិ៍សាត់​៖​មន្ត្រី​អនុរក្ស​ពន្ធនាគារ​នៃ​មណ្ឌល​កែប្រែ ទី​៤ (​ម​៤) ស្រុក​ភ្នំក្រវាញ​បាន​ផឹកស្រា​ស្រវឹង និង​បាន​ដេកស្លាប់​សង្ស័យ​ជំងឺ​គាំងបេះដូង​។ ហេតុការណ៍​នេះ បានកើត​ឡើង​នៅ​ចំណុច​មណ្ឌល​កែប្រែ​ទី​៤ ស្ថិតក្នុង​ភូមិ​ប្រ​ហ​ស្ថ​ក្បាល ឃុំ​ផ្ទះ​រុង ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់​កាលពី​ថ្ងៃទី​១៣ ខែ ឧសភា ឆ្នាំ ២០១៦​។​

​មន្ត្រី​បម្រើការ​ពន្ធនាគារ​មួយរូប​បាន​ប្រាប់​ឲ្យ ដឹងថា​បុរស​ដែល​ដេកស្លាប់​នោះ​មានឈ្មោះ​ហែម​ទិ​ត្យ​ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ មុខងារ​ជាម​ន្ត្រី​អនុរក្ស​ពន្ធនាគារ​នៃ​មណ្ឌល​កែប្រែ​ទី​៤​ពោធិ៍សាត់​(​ម ៤)​ទីកន្លែង​កំណើត​ភូមិ​ត្រពាំង​ព្រីង​ឃុំ​ត្រពាំង​ថ្លុ​ង​ខេត្ត​ត្បូងឃ្មុំ ។​

​ក្រោយពី​កើតហេតុ​មាន​កម្លាំង​មូលដ្ឋាន​រួមជាមួយ​អាជ្ញាធរ​ស្រុក និង​កម្លាំង​ជំនាញ នៃ​ការិយាល័យ​បច្ចេកទេស​ខេត្ត បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ហើយ​បាន​ពិនិត្យ​សាកសព​ឃើញថា បុរស​ខាងលើ​ស្លាប់​ដោយសារ​ជំងឺ​គាំងបេះដូង ក្នុង​ទម្ងន់ ៦០​គីឡូក្រាម ដោយ​មិនមែនជា​រឿង​ឃាតកម្ម​អ្វី​នោះឡើយ​។​បន្ទាប់ពី​ពិនិត្យ​រួច សមត្ថកិច្ច​បានប្រគល់​សាកសព ទៅ​ឲ្យ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​យ​៕

ចំនួនអ្នកទស្សនា

    20550597

  • ថ្ងៃនេះ7181
  • ម្សិលមិញ20231
  • សប្តាហ៍នេះ86261
  • ខែនេះ108141
  • ឆ្នាំនេះ108141
  • សរុប20550597