ភ្នំពេញ៖ កម្លាំងអធិការនគបាលខណ្ឌមានជ័យ ដឹកនាំ លោកម៉េង វិមានតារា អធិការង សហការជាមួយនិងអាជ្ញាធមូលរដ្ឋាន បានចុះបង្ក្រាប ករណីជូញដូរ និងប្រើប្រាស់ គ្រឿងញៀន ឃាត់ខ្លួនជនល្មើស២នាក់ ជាមួយថ្នាំញៀន១៧កញ្ចប់តូច នៅថ្ងៃទី១៥ខែឧសភា ឆ្នាំ២០១៦វេលាម៉ោង១៣:៣០នាទីបានបើកប្រតិបត្តិការបង្ក្រាបករណី ជូញដូរនិងប្រើប្រាស់គ្រឿងញៀន នៅចំណុច តំបន់មិនរាបរយ ស្ថិតក្នុងប្រឡាយស្ទឹងមានជ័យ ក្រុមទី៥ .៦ ភូមិមានជ័យ១សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យរាជធានីភ្នំពេញ។
ដកហូតថ្នាំញៀនបាន១៧ បញ្ចប់តូច និងដាវ ចំនួន២បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងនគរបាល រៀបចំសំណុំរឿង ចាត់ការបន្តតាមនីតិវិធី៕