រាជធានីភ្នំពេញ ៖ បុរសម្នាក់បានតាំងខ្លួនថាគេជាទាហាន អង្គភាពង70មានឋានះវរះសេនិ៍យទោបានហៅអ្នករត់ម៉ូតូកង់បីជីះពី រង្វង់មូលនាងគង្ហីងមកផឹកស៊ីក្នុងខារ៉ាអូខេហើយគ្មានលុយឲ្យគេ ម្ចាស់ហាងឃាត់យកម៉ូតូកង់បីទុក ។លុះ ព្រឹកឡើងប្រពន្ធម្ចាស់ម៉ូតូកង់បីមកនាំខ្លួនប្រគល់ឲ្យសមត្ថកិច្ច ប៉ុស្តិ៍ទួលសង្កែជួយអន្តរាគមន៍។ ហេតុការណ៍នេះបានតឡើងកាលពីវេលាម៉ោងប្រហែល9ព្រឹក ថ្ងៃទី13 ខែឧសភា ឆ្នាំ2016។
ប្រភពពីម្ចាស់ម៉ូតូកង់បីបានឲ្យដឹងថា នៅមុនពេលកើតហេតុ នៅវេលាម៉ោង23យប់ថ្ងៃទី12 ខែឧសភា ឆ្នាំ2016ខណៈខ្លួនគេកំពុងតែបើកម៉ូតូតាមដងផ្លូវនាងគង្ហីង ស្រាប់តែមានបុរសម្នាក់បានហៅម៉ូតូកង់បីជិះមកម្ដុំផ្លូវលេខ៧០ ភូមិទួលសង្កែសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។ ខណះពេលមកដល់ផ្លូវនោះ បុរសម្នាក់ដែលហៅម៉ូតូកង់បីឲ្យជិះគេមកនោះបានហៅម្ចាស់រឺម៉ក់ កង់បីគចូលទៅហាងខារ៉ាអូខេ មួយដើម្បីផឹកស៊ីកំដរគេព្រោះបរសនោះបានអួតក្អេងក្អាងថាខ្លួនគេជា កូនផ្កាយបីចំណែកម្តាយរស់នៅបរទេស។ ប៉ុន្តែម្ចាស់ម៉ូតូកង់បីមិនបានផឹកស៊ីជាមួយទេ គឺផឹកតែបាកាស មួយកំប៉ុង ហើយអង្គុបុរសនោះ ត្រឡប់មកវិញ។
ប្រភពបន្តថា ខណះពេលម្ចាស់ម៉ូតូចូលទៅយកលុយថ្លៃដឹកមកនោះស្រាប់តែគេឆ្លើយថា ចាំបន្តិចសិនទៅចាំគាត់ឲ្យ។ ហើយគាត់ក៏ចេញទៅដេកនៅលើកង់បី វិញបានមួយសន្ទុះក្រោយមកទៀតខ្លួនគេចូលទៅហៅម្ដងទៀត ខណះពេលចូលមកដល់ ស្រាប់តែគេឃើញនៅលើតុមានសុទ្ធតែម្ហូបក្លែមពាសពេញលើតុ និងមានស្រីកំដរជាច្រើននាក់ទៀត។ ឃើញដូច្នោះគាត់ក៍និយាយប្រាប់ទៅអ្នកដែលហៅម៉ូតូគាត់ជិះមកនោះឲ្យ ហៅម្ចាស់ហាងគិតលុយទៅព្រោះគាត់រងចាំយូរហើយ ខណះពេលម្ចាស់ហាងគិតលុយទាំងអស់ចំនួន137”5ដុល្លាគេឆ្លើយថា គេគ្មានលុយឲ្យទេ។ ពេលឮដូច្នេះ ម្ចាស់ហាងខារ៉ាអូខេបានចាក់សោម៉ូតូកង់បីគាត់ទុក ដោយម្ចាស់ហាងបានប្រាប់ថា យកលុយមកសងថ្លៃម្ហូបអាហារសិនមកបានគាត់ឲ្យម៉ូតូនោះវិញ។
ក្រោយពីប្រពន្ធរបស់បុរសរត់កង់បីបានមកដាក់ពាក្យបណ្តឹងរួចមក បុរសកំហូចបានយល់ព្រមសងលុយទៅឲ្យម្ចាស់ម៉ូតូកង់បីវិញ ដោយគេប្រាប់ថា ឲ្យចាំគាត់បន្តិចសិនទៅ តែភាគីម្ចាស់ម៉ូតូកង់បីមិនព្រម។ ក្រោយមកបុរសនោះគេនិយាយប្រាប់ថា រូបគាត់ឈ្មោះ អ៊ុក សុជាតិ ភេទ ប្រុស អាយុ ៣៨ឆ្នាំ មុខរបរ ទាហាន ង៧០ ស្នាក់នៅភូមិរោងចក្រ សង្កាត់ភ្នំពេញថី្ម ខណ្ឌសែនសុខ គឺជាកូនលោកផ្កាយបីម្នាក់។ប្រពន្ធម្ចាស់ម៉ូតូកង់បីបានបន្តទៀតថា បើគាត់ជាកូនផ្កាយបី មែននោះ គួរណាស់តែដោះស្រាយរឿងនេះហើយ តាមពិតគាត់គ្មានឳពុកពាក់ផ្កាយបីអីនោះទេ គាត់គឺមនុស្សដើរបោកប្រាស់គេតែប៉ុណ្ណោះ។ដោយមានការនិយាយអង្វរពេក ភាគីម្ចាសម៉ូតូកង់បីបានយល់ព្រមទៅយកប្រាក់ចំនួន 137,5ដុល្លារដល់ផ្ទះបុរសនោះ។ខណះពេលទៅដល់ផ្ទះហើយក៍នៅគ្មានលុយ ឲ្យជាដែរដោយមានបក្សពួកគេយកឡានមកដឹកបណ្តោះយកចេញទៅបាត់. ។សូមជំរាប់ដល់បងប្អូនជនរួមជាតិទាំងអស់ត្រូវតែប្រុងប្រយត្ន័ ជានិច្ចព្រោះបច្ចុប្បន្ននេះសំបូរមនុស្សខិលខូចច្រើនណាស់ហើយសុទ្ធសឹង ជាអ្នកមានល្បិចគ្រប់បែបយ៉ាងក្នងការបោកប្រាសឲ្យតែមានឱកាសនៅខណ្ះ ពេលខ្លួនយើងភ្លេចខ្លួនតែបន្តិចគឺបង់ខាត់ទ្រព្យសម្បត្តិអស់ភ្លាម និយាយឲ្យខ្លីជនខិលខូចមានគ្រប់ទីកន្លែង ៕