ភ្នំពេញ ៖កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ៣២នាក់ និងថ្នាំញៀនចំនួន៣២៨កញ្ចប់ ទៅតុលាការ កាលពីរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦ បន្ទាប់ពីធ្វើការស្រាវជ្រាវបង្ក្រាបផ្ទួនៗជាច្រើនកន្លែងកន្លងមក។
មន្ត្រីអាវុធហត្ថរាជធានី បានឲ្យដឹងថា ទីតាំងដែលបានបង្ក្រាបកន្លងមកមានដូចជា៖
១៖ អាវុធហត្ថខណ្ឌទួលគោកសហការណ៍ជាមួយកម្លាំងជំនាញការិយាល័យប្រឆាំង គ្រឿងញៀនកងរាជអាវុធហត្ថរាជធានីភ្នំពេញចុះស្រាវជ្រាវឃាត់ខ្លួនបាន ជនសង្ស័យចំនួន២០នាក់រួមជាមួយថ្នាំញៀនចំនួន១៧៧កញ្ចប់នៅចំណុចផ្លូវ រទេះភ្លើងភូមិ២៣សង្កាត់បឹងកក់២ខណ្ឌទួលគោកនិងនៅផ្ទះសំណាក់អូយែស (O’yes)ផ្លូវ១៣២សង្កាត់ស្រះចកខណ្ឌដូនពេញហើយដកហូតបានដែកអក្សរT សម្រាប់លួចកាច់កម៉ូតូនិងកាំបិតធ្មេញរណាមួយឈុតដែលជនសង្ស័យបាន សារភាពថាធ្លាប់លួចកាច់កម៉ូតូបាន០១គ្រឿងម៉ាកសេ១០០កូរ៉េនៅមុខបារ ចតុមុខ។
២៖ អាវុធហត្ថខណ្ឌមានជ័យ សហការណ៍ជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យចំនួន០៤នាក់ នៅចំណុចបន្ទប់ជួលលេខ១៤ ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងដកហូតថ្នាំញៀនបាន១៣៤កញ្ចប់។
៣៖ អាវុធហត្ថខណ្ឌដង្កោ,ខណ្ឌព្រែកព្នៅនិងកម្លាំងជំនាញការិយាល័យ ប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថរាជធានីភ្នំពេញចុះស្រាវជ្រាវ ឃាត់ខ្លួនបានជនសង្ស័យចំនួន០៨នាក់ ដកហូតថ្នាំញៀនបាន ១៧កញ្ចប់នៅចំណុចបន្ទប់ជួលភូមិឫស្សី និង បន្ទប់ជួល ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងនៅចំណុចស្ថានីយ៍បូមទឹក ភូមិព្រែកព្នៅ ខណ្ឌព្រែកព្នៅ៕