បុរស​ម្នាក់​រងរបួស​ធ្ងន់​ដោយសារ​ភ្លាត់ស្នៀត​ពេល​ដាក់​រំសេវ​បំផ្ទុះ​យក​ថ្ម​

17-May-2016 | ដោយ មែន កំសត់


 
​ខេត្តកំពត​៖​បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់​នៅត្រង់​មុខ ស្ទើរ​មើល​ពុំ​យល់​បន្ទាប់ពី​គ្រាប់រំសេវ​ផ្ទុះ ព្រោះតែ​ភ្លាត់ស្នៀត​ពេល​កំពុង​ដាក់​បម្រុង​បំផ្ទុះ ដើម្បី​យក​ថ្ម​លក់​។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ជិត​៨​ព្រឹក ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៦ ស្ថិតក្នុង​ភូមិ​ភ្នំ​ខ្យង ឃុំ ប្រាសាទភ្នំ​ខ្យង ស្រុក​កំពង់ត្រាច ខេត្តកំពត​។ ដោយសារ​ការដាក់​រំសេវ​បំផ្ទុះ​នោះ ជាស​កម្ម​ភាពមិន​ស្រប​ផ្លូវច្បាប់​ទើប​ក្រោយ​កើតហេតុ​ភ្លាមៗ ក្រុមគ្រួសារ​បាន​ប្រញាប់ប្រញាល់​បញ្ជូន ជនរងគ្រោះ​ចូល​មន្ទីរពេទ្យ​បំណង​លាក់លៀម​ព័ត៌មាន​ជាមួយ​អាជ្ញា​ធរមាន សមត្ថកិច្ច​។​

​បុរសរងគ្រោះ​ក្នុង​ហេតុការណ៍​នេះ ឈ្មោះ​សែត សួន អាយុ ៥៤​ឆ្នាំ រស់នៅ​ក្នុងភូមិ ឃុំ​កើតហេតុ​ខាងលើ​។​
    
 ប្រភពពី​អ្នកភូមិ នៃ​កន្លែងកើតហេតុ​បាន​រៀបរាប់ថា ជារឿយៗ​នា​អំឡុងពេល​ចុងក្រោយ​នេះ បុរសរងគ្រោះ​តែងតែ​លបលួច​ខួង​ថ្មភ្នំ​ដាក់​រំសេវ​បំផ្ទុះ ដើម្បី​យក​បំណែក​លក់​បន្ទាប់ពី​ផ្អាក​អស់​រយៈកាល​យូរ​មកហើយ ជាមួយ​អ្នកភូមិ​ដទៃទៀត ព្រោះតែ​ការហាមឃាត់​ដោយសារ​លេចឮ​អំពី​អ្នកវិនិយោគ​ម្នាក់​ទទួល​បាន អាជ្ញាប័ណ្ណ​សម្រាប់ធ្វើ​អាជីវកម្ម​លើ​ភ្នំ​មួយ នោះ​។ មុនពេល​កើតហេតុ បុរសរងគ្រោះ​បាន​ខួង និង​ដាក់​រំសេវ​រួចរាល់​តែ​ចុច​មិន​ផ្ទុះ​ក៏​ចូល ទៅ​ក្បែរ​យក​ដែក​រុក​ឆ្កឹះ​ទើប​ផ្ទុះឡើង​បណ្តាល​បុរស​រូបនោះ​រងគ្រោះថ្នាក់ យ៉ាងធ្ងន់ធ្ងរ​តែម្តង​។ ប្រភព​ដដែល​បានបញ្ជាក់​ទៀតថា​ដោយ​មិន​បង្អន់​យូរ ក្រុមគ្រួសារ​ក៏​បញ្ជូន​ជនរងគ្រោះ​ទៅ មន្ទីរពេទ្យ​ក្នុងស្ថានភាព​បន្ទាន់​បំផុត​៕

ចំនួនអ្នកទស្សនា

    20553057

  • ថ្ងៃនេះ9641
  • ម្សិលមិញ20231
  • សប្តាហ៍នេះ88721
  • ខែនេះ110601
  • ឆ្នាំនេះ110601
  • សរុប20553057