សង្វៀន​ជល់​មាន់ ដ៏​ធំ នៅក្នុង​ប៉ុស្តិ៍​ភូមិ​បាក់​ណា​ម នៃ​វរ​:៦០៥​ កូនប្រុស​មេ​វរ​:​ជា​អ្នកគ្រប់គ្រង

17-May-2016 | ដោយ មែន កំសត់


​កណ្តាល​៖ បន្ទាប់ពី បាន​ចុះផ្សាយ​ករណី​សង្វៀន​បញ្ជល់មាន់​ដ៏​ធំ ដោយមាន​មនុស្ស​ទាំង​ជនជាតិខ្មែរ និង​វៀតណាម នាំគ្នា​ទៅលេង​យ៉ាង​ភ្លុក​ទឹក​ភ្លុក​ដី​ក្នុង​មួយថ្ងៃៗ មាន​ទីតាំង​ស្ថិតនៅ​បន្ទាយ​វរ​នគរបាល​ការពារ​ព្រំដែន​ខេត្តកណ្តាល​លេខ​៦០៥​នោះ ស្រាប់តែ​មេ​វរ​: លោក លុយ ធៀ​ម ចេញមក​បដិសេធថា គ្មាន​នោះទេ នៅក្នុង​បន្ទាយ​របស់លោក​។​

​ក្រោយ​ឃើញ​មេ​វរ​:​ចេញមក​បដិសេធ​យ៉ាង​ដូច្នេះ ស្រាប់តែ​មន្ត្រី​សមត្ថកិច្ច​ជាន់ខ្ពស់​របស់​ខេត្តកណ្តាល​ម្នាក់ អត់ទ្រាំ​មិនបាន ក៏បាន​ទូរស័ព្ទ​មកកាន់ ប្រាប់​បន្ថែម ពី​ល្បែង​ជល់​មាន់​មួយ​នេះ ពីព្រោះ​មេ​វរ​:៦០៥ ចោទថា ផ្សាយ​ព័ត៌មាន​គ្មាន​វិជ្ជាជីវ​: ចេះតែ​ចុះ​មិនបាន​ទៅយក​ផ្ទាល់​ជាក់ស្តែង​។​
​មន្ត្រី​សមត្ថកិច្ច​ខាងលើ​ដែល​សូម​មិន​បញ្ចេញ​ឈ្មោះ ហើយ​មើលទៅ​ដឹង​រឿង​ច្បាស់​ពី​ទីតាំង​សង្វៀន​ជល់​មាន់​នោះ បាន​និយាយថា «​អ្វីដែល​បង (​ចុះផ្សាយ​នោះ គឺ​មិន​ខុស​ឡើយ ខុស​នោះ គឺ​មេ​វរ​:៦០៥ តែម្តង ចេះតែ​បដិសេធ​ខុស​ទំនង​។ តាមពិត​មាន​ហើយ អា ជល់​មាន់​នេះ​ក៏ប៉ុន្តែ វា​មិន​ស្ថិតនៅក្នុង​បន្ទាយ​វរ​:៦០៥ ទេ គឺ ស្ថិតនៅ​ប៉ុស្តិ៍​ការពារ​ព្រំដែន ភូមិ​បាក់​ណា​ម (​ខ្នា​តាំងយូរ​) ឃុំ​ព្រែក​ជ្រៃ ស្រុក​កោះធំ (​វរ​:៦០៥ មាន​ប៉ុស្តិ​ចំនួន​៤)​។ មិន​ត្រឹម​តែមាន​ល្បែង​ជល់​មាន់​នោះទេ តែ​ក៏មាន​វង់ល្បែង​ផ្សេងទៀត​ដែរ ដូចជា តុ បៀរ តៃ​ស៊ី​វ អាប៉ោង ហើយ​ម្ចាស់​ទីតាំង គឺ អា​ធុ​យ ជា​កូនប្រុស​សំណព្វចិត្ត​លោក លុយ ធៀ​ម ជា​មេ​វរ​:​នោះ​តែម្តង​»​។​

​បើតាម​មន្ត្រី​សមត្ថកិច្ច​រូបនេះ ពីមុន​ផ្លូវជាតិ​លេខ​១១០ មិនទាន់​ធ្វើ​ហើយ គឺ​មិនសូវមាន​អ្នក​ទៅលេង​នោះទេ តែ​ក្រោយ​ផ្លូវ​ធ្វើ​រួចមក មាន​ជនជាតិ​វៀតណាម ម៉ាគ​គោក​មកលេង​មួយថ្ងៃៗ រាប់រយ​នាក់ ដល់​ពាន់​ទៀតផង តែ​សមត្ថកិច្ច​ទាំង​នគរបាល និង​អាវុធហត្ថ មើលមិនឃើញ​នោះទេ ក៏​ព្រោះតែ​ម្ចាស់​សង្វៀន បាន​នាំ​សំណែន​មក​ថ្វាយ​រួចជាស្រេច ចឹ​ង​មានតែ​អគ្គស្នងការ​នគរបាល​ជាតិ នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន ទេ ដែល​អាចជួយ​ទប់ស្កាត់​ករណីនេះ​បាន​។​
​ខាងក្រោម​នេះ គឺជា​រូបភាព​ជល់​មាន់  នៅវេលា​ម៉ោង ប្រមាណ​១២ ថ្ងៃត្រង់​ទី​១៧ ខែឧសភា ឆ្នាំ​២០១៦​នេះ​៕

ចំនួនអ្នកទស្សនា

    20552907

  • ថ្ងៃនេះ9491
  • ម្សិលមិញ20231
  • សប្តាហ៍នេះ88571
  • ខែនេះ110451
  • ឆ្នាំនេះ110451
  • សរុប20552907