រាជធានីភ្នំពេញ ៖ យុវជនម្នាក់ត្រូវជាមិត្តភក្តិចាប់ខ្លួនយកមកប្រគល់ឱ្យនគរបាល ប៉ុស្តិ៍ទួលស្វាយព្រៃទី១ កាលពីវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ បន្ទាប់ពីរូបគេបានចូលទៅលេងល្បែងនៅក្នុងកាស៊ីណូ ដោយចាញ់អស់ម៉ូតូ និងទូរស័ព្ទខ្លួនឯង ហើយមិនអស់ចិត្តខ្ចីម៉ូតូមិត្តភក្តិយកទៅបញ្ចាំលេងល្បែងចាញ់អស់ ទៀត ។
សមត្ថកិច្ចបានឲ្យដឹងថា ជនស្ស័យឈ្មោះ យ៉ាន់ កុសល អាយុ២៨ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនឯកជនមួយ ស្នាក់នៅផ្ទះជួល ផ្លូវលំ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានស្រុកកំណើតនៅឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ។
តាមប្រភពព័ត៌មានពីបុរសរងគ្រោះឈ្មោះ លី ហួត អាយុ២១ឆ្នាំ បុគ្គលិកក្រុមហ៊ុនឯកជនជាមួយគ្នា មានទីលំនៅក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក បានប្រាប់ឱ្យដឹងថា កាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី១៥ឧសភាកន្លងទៅ ជនសង្ស័យបានខ្ចីម៉ូតូរបស់ខ្លួនម៉ាក ហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FL-2416 ដោយប្រាប់ថា ជិះចូលទៅក្នុងក្រុមហ៊ុនដើម្បីស្គេនមេដៃ ។ ដោយរង់ចាំយូរពេកមិនឃើញត្រឡប់មកវិញ និងទូរស័ព្ទរក៏មិនចូលផងនោះ ក៏បានដើរទៅរកក្នុងក្រុមហ៊ុនតែមិនឃើញជនសង្ស័យឡើយ ទើបរត់ទៅដាក់ពាក្យបណ្តឹងនៅនគរបាលប៉ុស្តិ៍ទួលស្វាយព្រៃទី១តែម្តង ។
ប្រភពដដែលបានប្រាប់បន្តទៀតថា លុះនៅថ្ងៃទី១៦ឧសភាក៏បានទៅរកជនសង្ស័យដល់បន្ទប់ផ្ទះជួលទើបបាន ជួប តែម៉ូតូត្រូវបានគេប្រាប់ថា យកទៅបញ្ចាំនៅកាស៊ីណូបានលុយ៥០០ដុល្លារលេងល្បែងចាញ់អស់ហើយ ។
ក្រោយពេលដែលដឹងថា ជនសង្ស័យយកម៉ូតូរបស់ខ្លួនយកទៅបញ្ចាំយកលុយលេងល្បែងចាញ់អស់ រូបគេក៏និយាយចរចា ដោយឲ្យជនសង្ស័យរកលុយទៅលោះយកម៉ូតូរបស់ខ្លួនមកវិញ តែជនសង្ស័យរកមិនបាន ទើបចាប់ខ្លួនយកមកប្រគល់ឲ្យកម្លាំងនគរបាលប៉ុស្តិ៍ទួលស្វាយព្រៃទី ១តែម្តង ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានខ្ចីម៉ូតូម៉ាង ហុងដា ឌ្រីម សេ១២៥ របស់ជនរងគ្រោះយកទៅបញ្ចាំលេងល្បែងនៅកាស៊ីណូចាញ់អស់ពិតប្រាកដមែន ក្រោយពីលេងចាញ់អស់ម៉ូតូ១គ្រឿង និងទូរស័ព្ទ១គ្រឿង របស់ខ្លួនអស់រួចមក