កម្លាំង​នគរបាល​ខណ្ឌឫស្សីកែវ ចុះបង្ក្រាប​ទីតាំង​កត់​កន្ទុយលេខ​ចាប់ខ្លួន ជនសង្ស័យ​២​នាក់

17-May-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ ក្រោយ​ទទួលបាន​សេចក្ដីរាយការណ៍​ពី បងប្អូន​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​ថា មាន​ករណី​បើក​លេងល្បែង​ខុសច្បាប់​កម្លាំង នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ បាន​បើក​កិច្ចប្រតិបត្តិការ​ចុះបង្ក្រាប​ទីតាំង បើក​លេងឆ្នោត​ភ្នាល់​ប្រាក់​មួយកន្លែង​ដោយបាន​ឃាត់ខ្លួន​ស្ត្រី​២​នាក់ រួមទាំង​ដកហូត​វត្ថុតាង​មួយចំនួន កាលពី​វេលា​ម៉ោង​៣៖៣០​នាទី រសៀល​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៦ នៅ​ចំណុច​តាម​បណ្ដោយ​ផ្លូវ​បេតុង ខាងលិច​ផ្សារ​សាំ​ហាន់ ក្រុម​១២ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ​។​

​លោក ម៉ៅ ចាន់​ថុ​ន នាយរង​ផ្នែក​នគរបាល​ព្រហ្ម ទណ្ឌ​ខណ្ឌឫស្សីកែវ បាន​បង្ហើប​ថា ក្រោយ​ទទួល​បានការ សហ​ការណ៍​និង​រាយការណ៍​ពី​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​ថា មាន​ករណី​ប្រព្រឹត្ត​បើក​ល្បែង​ឆ្នោត យ៉ាង​អនាធិបតេយ្យ​ដែល​បង្ករ​ភាពស្មុគស្មាញ​ដល់​សង្គមជាតិ កម្លាំង​នគរបាល ព្រហ្មទណ្ឌ​ខណ្ឌ​រួមសហការ​ណ៍ និង​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ទួល​សង្កែ បាន​បន្ត​ស្រាវជ្រាវ​រហូត​ចុះទៅ​បង្ក្រាប ពួនស្ទាក់​ឃាត់ខ្លួន​ស្ត្រី​២​នាក់ ដែលជា​អ្នក​កត់​ឆ្នោត​ព្រមទាំង​ដកហូត​វត្ថុតាង មួយ​រួមមាន​៖ ក្រដាស​សំរាប់​កត់​ឆ្នោត​មួយចំនួន មាន​ម៉ាស៊ីន​គិត​លេខ​ចំនួន​០១​គ្រឿង ប៊ិច​សំរាប់​កត់​ចំនួន​មួយ តុ​០១ និង​សាច់ប្រាក់​មួយចំនួន​ផងដែរ​។​

​នាយរង​ផ្នែក​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌឫស្សីកែវ លោក ម៉ៅ ចាន់​ថុ​ន បាន​បន្តទៀតថា ស្ត្រី​ត្រូវ​ឃាត់ខ្លួន​ពាក់ព័ន្ធ​បើក ល្បែង​ឆ្នោត​៖​ទី​១​ឈ្មោះ ម៉ី សំបូរ អាយុ​៣៩​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល ផ្លូវ​បេតុង ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ និង​ជា​អ្នក​កត់​ឆ្នោត ទី​២​ឈ្មោះ ម៉ុ​ល ចាន់​វី​លី អាយុ​១៧​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល ផ្លូវលំ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​
​លោក ម៉ៅ ចាន់​ថុ​ន បាន​បញ្ជាក់ថា បច្ចុប្បន្ន​ស្ត្រី​ទាំង​២​នាក់ រួម​និង​វត្ថុតាង​ត្រូវ​បញ្ជូនទៅ​ឃុំខ្លួន​បណ្ដោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ ដើម្បី​បន្ត​អនុវត្តន៍​តាម​នីតិវិធី​ច្បាប់​៕

ចំនួនអ្នកទស្សនា

    20553137

  • ថ្ងៃនេះ9721
  • ម្សិលមិញ20231
  • សប្តាហ៍នេះ88801
  • ខែនេះ110681
  • ឆ្នាំនេះ110681
  • សរុប20553137