ចោរ​មុខសញ្ញា​ចាស់ ប៉ះ​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ

18-May-2016 | ដោយ មែន កំសត់


​ខេត្ត​ព្រះសីហនុ ៖ នៅវេលា​ម៉ោង​៧​និង​៤៥​នាទី​ព្រឹក ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៦ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់ បានទទួល​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ​ឈ្មោះ ម៉ុ​ត វិទ្យា ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ​ត្រជាក់ចិត្ត ឃុំ​សំ​រ៉ុង ស្រុក​ព្រៃនប់ ថា រូបគាត់​បាន​បាត់​ម៉ូតូ​១​គ្រឿង ម៉ាក​C១២៥ ផលិត​ឆ្នាំ​២០១០ ខណ​:​ពេល​ចត​ទុក​នៅមុខ​ផ្ទះ​ប្អូន ។ ពេល​ចេញពីផ្ទះ​វិញ​ស្រាប់តែ​បាត់​ម៉ូតូ​វេលា​ម៉ោង​ប្រមាណ​៧​យប់​នាទី ថ្ងៃទី​១៦ ខែឧសភា ។ ក្រោយពី​ទទួលបាន​ពាក្យបណ្តឹង​ភ្លាម លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត បាន​បញ្ជា​ទៅ​កម្លាំង​ជំនាញ​ការិយាល័យ​កណ្តាល​នគរបាល​ព្រហ្មទណ្ឌ សហ​ការណ​៦​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់ និង​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ បើក​ការស៊ើបអង្កេត​ស្រាវជ្រាវ​ជាបន្ទាន់ ។​

​លទ្ធផល​នៃ​កិច្ចប្រតិបត្តិការ ករណី​ទី​១​នៅវេលា​ម៉ោង​៩​នាទី ថ្ងៃទី​១៧ ខែឧសភា កម្លាំង​ជំនាញ​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ ១.​ឈ្មោះ ជន សឿន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​បឹង​វែង ឃុំ​វាលរេញ ស្រុក​ព្រៃនប់ (​ធ្លាប់​ជាប់ពន្ធ​ធានា​គារ​៧​ខែ​ពីបទ​ចោរកម្ម )  ២.​ឈ្មោះ ផន ម៉ៅ ភេទ​ប្រុស​អាយុ​៤៣​ឆ្នាំ មុខរបរ​កម្មករ មាន​ទីលំនៅ​ជាមួយគ្នា (​សហចារី )  ៣.​ឈ្មោះ​វ៉ា ថន ហៅ​គ្រង ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប នៅ​ភូមិ​វាល​ធំ​ឃុំ​វាលរេញ ស្រុក​ព្រៃនប់ (​ទទួលផល​ចោរកម្ម ) និង​៤.​ឈ្មោះ ជំ ហាន ភេទ​ប្រុស អាយុ​៥២​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ជាមួយគ្នា (​ទទួលផល​ចោរកម្ម​) ។​

​បន្ទាប់មក​សមត្ថកិច្ច​ដកហូត​បាន​វត្ថុតាង​ជា​ផល​ចោរកម្ម ម៉ូតូ​ចំនួន​១៣​គ្រឿង ម៉ាក​ហុងដា C១២៥ ចំនួន​៧​គ្រឿង ម៉ាក​ហុងដា​វ៉េវ ចំនួន​៤​គ្រឿង ម៉ាកវីវ៉ា​១​គ្រឿង ម៉ាក​គុប​១​គ្រឿង ក្នុងនោះដែរ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា C.១២៥ ជា​របស់​ជនរងគ្រោះ ។ -​ស្លាក​លេខ​ម៉ូតូ​ចំនួន ៥ -​គ្រឿងបន្លាស់​ម៉ូតូ​មួយចំនួន .​ករណី​ទី​២ នៅវេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ដដែល កម្លាំង​ជំនាញ​បានធ្វើការ​ស្រាវជ្រាវ ស៊ើបអង្កេត ឈានទៅដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់​ទៀត​ពាក់​ព​ន្ធ័ ពីបទ​ចោរកម្ម​លួច​ម៉ូតូ​វ៉េវ កាលពី​ថ្ងៃទី​១៥ ខែឧសភា វេលា​ម៉ោង​១ រំលង​អា​ធ្រា​ត្រ​នៅ​ភូមិ​២ សង្កាត់​២ ក្រុងព្រះសីហនុ ។ ជនរងគ្រោះ​ឈ្មោះ VOLODYMYR BIRIUKOV ជនជាតិ អុ​យ​គ្រែ​ន ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ លិ​ខិ​ឆ្លងដែន​លេខ EI 304894 ។​
​ជនសង្ស័យ​ទាំង​៣​នាក់ ឈ្មោះ ១.​ឈ្មោះ​សូន ចាន់​សេង ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​កម្មរ មាន​ទីលំនៅ​ក្រុមទី​២៤ ភូមិ​២ សង្កាត់​៤​ក្រុងព្រះសីហនុ  ២.​ឈ្មោះ ផា រិ​ន​ហៃ អាយុ​១៦​ឆ្នាំ មុខរបរ​កម្មករ មាន​ទីលំនៅ​សង្កាត់​៤ ក្រុងព្រះសីហនុ  និង​៣.​ឈ្មោះ សាន់ គ្រឿន អាយុ​១៦​ឆ្នាំ មុខរបរ​កម្មរ មាន​ទីលំនៅ​សង្កាត់​៤ ក្រុងព្រះសីហនុ ។ ចំពោះ​ម៉ូតូ​ទាំង​១៣​គ្រឿង ដែល​ដកហូត​បាន​ជាវ​ត្ថុ​តាង ស្នងការដ្ឋាន​នឹង​ជូនដំណឹង​ទៅតាម​បណ្តា​ខេត្ត ជាប់​ព្រំប្រទល់ និង​រាជធានី​ភ្នំពេញ ដើម្បី​ឲ្យ​ជនរងគ្រោះ​ដោយ​អំពើ​លួច ឆក់ ប្លន់ បានដឹង និង​យក​ឯកសារ​ពាក់ព័ន្ធ មក​ទំនាក់ទំនង​ទទួលយក ។ ជនសង្ស័យ​ទាំង​៧​នាក់ រួម​នឹង​វត្ថុតាង​ត្រូវបាន​កម្លាំង​ជំនាញ​កំពុង​បន្ត​តាម​នីតិវិធី កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត ៕

ចំនួនអ្នកទស្សនា

    20555277

  • ថ្ងៃនេះ11861
  • ម្សិលមិញ20231
  • សប្តាហ៍នេះ90941
  • ខែនេះ112821
  • ឆ្នាំនេះ112821
  • សរុប20555277